ព័ត៌មានជាតិ

ភ្លៀងធ្លាក់ខ្លាំងវាយប្រហារជប៉ុនសាជាថ្មី, មនុស្សជាង ១២០,០០០នាក់ ត្រូវបង្គាប់ឱ្យជម្លៀសខ្លួន

 

(តូក្យូ)៖ អាជ្ញាធរជប៉ុន នៅថ្ងៃសៅរ៍នេះបានបង្គាប់ឱ្យប្រជាជនច្រើនជាង ១២០,០០០នាក់ ដែលរស់នៅក្នុងតំបន់មួយចំនួននៃបណ្ដាខេត្តភាគខាងត្បូង ជម្លៀសខ្លួន ទៅរកទីទួលមានសុវត្ថិភាពរៀបចំដោយរដ្ឋ ដោយសារតែបារម្ភពីភ្លៀងធ្លាក់ខ្លាំង។

បើតាមទូរទស្សន៍ជប៉ុន NHK អាជ្ញាធរឧតុនិយមបានប្រកាសអាសន្នពីភ្លៀងធ្លាក់ខ្លាំងកម្រិតខ្ពស់នៅក្នុងខេត្តចំនួនស្ថិតនៅលើកោះ Kyushu ហើយ តាមរយៈការប្រកាសអាសន្ននេះ អាជ្ញាធរនៅក្នុងតំបន់ត្រូវបង្គាប់ឱ្យប្រជាជនជម្លៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាព។

កាលពីសប្ដាហ៍មុន ភ្លៀងធ្លាក់ខ្លាំងក៏បានវាយប្រហារ និងបង្កឱ្យមានទឹកជំនន់ ព្រមទាំងគ្រោះរអិលបាក់ដីនៅក្នុងទីក្រុង Atami ដោយផ្ដាច់ជីវិតមនុស្សយ៉ាងហោច ៩នាក់ និង២០នាក់បាត់ខ្លួនផងដែរ៕

ប្រភព៖​​​​​​ NHK

 

មតិយោបល់