ព័ត៌មានជាតិ

ក្រសួងសុខាភិបាលសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើសន្និសីទសារព័ត៌មាន ក្នុងគោលបំណងផ្សព្វផ្សាយនីតិវិធី និងយន្តការដាក់ព្យាបាលតាមផ្ទះ ចំពោះអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងគ្មានរោគសញ្ញា

 

គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន
និងអ្នកសារព័ត៌មានទាំងអស់ឱ្យបានជ្រាបថា ក្រសួងសុខាភិបាលសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើ
សន្និសីទសារព័ត៌មាន នាថ្ងៃចន្ទ ៣កើត ខែទុតិយាសាល ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២
ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៩:០០ព្រឹក នៅសាលារាជធានីភ្នំពេញ (បន្ទប់សាលប្រជុំ ជាន់ទី២ អគារ ខ)
ក្នុងគោលបំណងផ្សព្វផ្សាយនីតិវិធី និងយន្តការដាក់ព្យាបាលតាមផ្ទះ ចំពោះអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល
និងគ្មានរោគសញ្ញា សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ។ សូមបញ្ជាក់ជួនថា សន្និសីទសារព័ត៌មាននេះនឹងមានការ
ចូលរួមពី ១ ) ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល ២) ឯកឧត្តមសាស្ត្រាចារ្យ
ហង សុទ្ធី អនុរដ្ឋលេខាជិការក្រសួងសុខាភិបាល ៣) ឯកឧត្តម ៖ភីត រឆ អភិបាលរងនៃគណៈអភិបាល
រាជធានីភ្នំពេញ និង ឯកឧត្តមបណ្ឌិត ខី មានេហង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ។

សេចក្តីប្រកាសព័ត៌មាននេះ ចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានជាតិនិងអន្តរជាតិទាំងអស់ចូលរួម
ផ្ដិតយកទិដ្ឋភាពទាំងស្រុងនៃសន្និសីទសារព័ត៌មាន ក៏ដូចជាជម្រាបជូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ឱ្យបាន
ជ្រាបជាព័ត៌មាន។

មតិយោបល់