ព័ត៌មានជាតិ

អាមេរិក អំពាវនាវ ឲ្យ​ក្រុមប្រទេសអាស៊ាន រកវិធីដាក់សម្ពាធ លើ​របបសឹកភូមា អោយគោរព​ផែនការ ​៥ចំណុច

លោក​រដ្ឋមន្ត្រីការបរទេសអាមេរិក បាន​ឆ្លៀតរំលឹកផងដែរទៅកាន់​ ក្រុមប្រទេសអាស៊ាន អំពី​គោលការណ៍គ្រិះនៃធម្មនុញ្ញអាស៊ាន ដែល​ប្រទេសអាស៊ានត្រូវតែគោរព ទាក់ទិននឹង​​ នីតិរដ្ឋ អភិបាលកិច្ចល្អ លទ្ធិប្រជាធិបតេយ្យ ព្រមទាំងការគោរពសិទ្ធិមនុស្ស។

 

សូមបញ្ជាក់ថា កាលដើមខែកក្កដា​នេះ រដ្ឋាភិបាលអាមេរិក បានសម្រេច​ដាក់ទណ្ឌកម្ម ទៅលើ​មនុស្សចំនួន​២២នាក់ ដែលមាន​ចំណែកពាក់ព័ន្ធ​ជាមួយ​​នឹងការ​ធ្វើរដ្ឋប្រហារ របស់​កងទ័ពភូមា ព្រមទាំងក្នុងការបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​ភូមា។

កាលពីថ្ងៃអង្គារ របបសឹកភូមា បានប្រកាសឲ្យ​ដឹងអំពីបទចោទប្រកាន់ចំនួន​៤ផ្សេងទៀត ទៅលើរូបលោកស្រី អ៊ុងសាន ស៊ូជី ដែលពាក់ព័ន្ធនឹង​អំពើពុករលួយ។ នេះបើផ្អែកតាមការបញ្ជាក់​ឲ្យដឹង ពីលោក Khin Maung Zaw ប្រធានក្រុម​មេធាវី ការពារលោកស្រី។ បទចោទប្រកាន់ថ្មីទាំងនេះ នឹងត្រូវយកទៅ​បើកសវនាកា នៅតុលាការក្រុង​ម៉ាន់ដាឡេ ចាប់ពីថ្ងៃទី ២២កក្កដាទៅ។

 

ដោយឡែក កាលពីថ្ងៃចន្ទ ក្រុមប្រឹក្សាសិទ្ធិមនុស្ស​នៃអង្គការសហប្រជាជាតិ បានចេញ​សេចក្តីសម្រេចចិត្តរួមមួយ ដោយ​មិនឆ្លងកាត់ការបោះឆ្នោត ដើម្បីថ្កោលទោសកងទ័ព​ភូមា អំពី​សកម្មភាព​រំលោភបំពាន​សិទ្ធិមនុស្សធ្ងន់ធ្ងរ ធ្វើទៅលើ​ប្រជាជនរ៉ូហ៊ីងយ៉ា និងជនជាតិភាគតិចឯទៀតនៅភូមា។ ក្រុមប្រឹក្សាសិទ្ធិមនុស្ស បានអំពាវនាវ ថាត្រូវតែចាប់​ផ្តើម បើក​ដំណើរការចរចា ដើម្បីបង្រួបបង្រួមជាតិភូមា៕

 

 

មតិយោបល់