ការរួមភេទជាទូទៅ ត្រូវបានគេមើលឃើញជាសកម្មភាពបំពេញ សេចក្តីសុខរបស់ដៃគូពីរនាក់ ក៏ប៉ុន្តែមានករណីជាច្រើនដែល ដៃគូស្នេហាត្រូវក្លែងបន្លំថាបានឈានដល់ចំណុចកំពូលនៃពេលរួមភេទ។ តើនេះបណ្តាលមកពីមូលហេតុអ្វី?
លោក Peter Jonason ជាចិត្តវិទូមួយរូបនៅសកលវិទ្យាល័យ Western Sydney នៅប្រទេសអូស្រ្តាលីបានព្យាយាមស្វែងរក មូលហេតុសម្រាប់រឿងនេះ។ លោកបានប្រមូលអ្នកស្ម័គ្រចិត្តចំនួន៦៥០នាក់មកធ្វើការស្ទង់មតិ អំពីការកុហកនេះក៏ដូចជាទីដ្ឋភាពនៃ ចិត្តសាស្រ្តផ្លូវភេទរបស់ពួកគេ។
ការស្ទង់មតិនេះបានផ្តល់នូវហេតុផលធំៗចំនួន៥ដូចខាងក្រោម៖
១. ហេតុផលញឹកញាប់ជាងគេបំផុតចំពោះការក្លែងថាបាន ឈានដល់ចំណុចកំពូល គឺដើម្បីបង្ហាញទៅដៃគូថាគេធ្វើបានល្អ។
២. ហេតុផលបន្ទាប់ គឺភាពធុញទ្រាន់នៅក្នុងការរួមភេទ ដែលគ្មានការផ្លាស់ប្តូរ។ ក្រុមអ្នកស្ម័គ្រចិត្តបានលើកឡើងថា នៅពេលដែលការរួមភេទជាមួយនឹងដៃគូ មិនមានអ្វីប្លែកវាក្លាយជារឿងធុញទ្រាន់ មិនអាចឲ្យពួកគេឡើងដល់ចំណុចកំពូលបានតែគេត្រូវ កុហកដោយសារតែគ្មានជម្រើស។
៣. ហេតុផលទីបី គឺដើម្បីពង្រឹងភាពសុខស្រួលរបស់ដៃគូ។ ក្រុមអ្នកស្ម័គ្រចិត្តបានរាយការណ៍ថា ការបង្កើនភាពមើលទៅដូចជា សុខស្រួលនឹងដាស់អារម្មណ៍ផ្លូវភេទរបស់ដៃគូម្ខាងទៀត ដែលធ្វើឲ្យទាំងសងខាងមានអារម្មណ៍ពេញចិត្ត។
៤. ហេតុផលទីបួន គឺដើម្បីចៀសវាងការខកចិត្ត ដោយសារតែការរួមភេទមិនបានបំពេញតាមបំណងរបស់អ្នកទាំងពីរ។
៥. ហេតុផលចុងក្រោយ គឺដោយសារតែអស់អារម្មណ៍ជាមួយ នឹងដៃគូរបស់ពួកគេតែម្តង។ អ្នកដែលបានជ្រើសរើសយកចម្លើយ នេះភាគច្រើនមានបំណងចង់បានដៃគូផ្សេងមួយទៀត៕
មតិយោបល់