ព័ត៌មានជាតិ

Sassuolo បដិសេធសំណើរពី Juventus ដើម្បីទិញកីឡាករ Locatelli

 

បរទេស៖ The Goal នៅថ្ងៃនេះបានសរសេរថាកីឡាករខ្សែបម្រើឆ្នើម Manuel Locatelli ដែលតែងតែស្ថិតនៅជាគោលដៅរបស់ក្លឹបកាំភ្លើងធំ Arsenal នៅឡើយទាំងដែលក្លឹបបច្ចុប្បន្ន Sassuolo ហាក់ដូចជាមិនមានបំណងលក់កីឡាកររូបនេះចេញនៅរដូវក្តៅនេះក្តី។

ប៉ុន្មានថ្ងៃថ្មីៗនេះក្លឹប Sassuolo បានថែមទាំងបដិសេធមិនព្រមទទួលយកសំណើររបស់ក្លឹប Juventus ដើម្បីទីញយកកីឡាកររូបនេះក្នុងតម្លៃខ្លួន ៣០លាន អ៊ឺរ៉ូឡើយប៉ុន្តែទោះបីជាយ៉ាងណាក្តី
កិច្ចពិភាក្សានៅតែបន្តធ្វើឡើងនេះបើតាមប្រភពដដែលបានបញ្ជាក់។

គួរឲ្យដឹងដែរថាក្លឹបអ៊ីតាលី Juventus បានដាក់សំណើរសុំខ្ចីជើងកីឡាករខ្សែបម្រើរូបនេះរយ:ពេល២ឆ្នាំជាមួយនឹងជម្រើសនៃការទិញយកគាត់ដាច់ប៉ុន្តែជឿជាក់ថាក្លឹបបានបដិសេធរួចរាល់ហើយពីព្រោះថានឹងស្តាប់សំណើរទាំងឡាយណាដែលលើសពី៤០លានអ៊ឺរ៉ូប៉ុណ្ណោះទោះបីជាកីឡាករបានបញ្ជាក់ហើយថាចង់ចាកចេញពីក្លឹបក្តី៕

 

មតិយោបល់