(Reuters) - លោក Jason Lilley ជាកងកម្លាំងប្រតិបត្ដិការពិសេសដែលនៅក្នុងក្រុមមួយមានឈ្មោះថា Marine Raider ដែលបានប្រយុទ្ធនៅក្នុងសមរភូមិជាច្រើននៅក្នុងប្រទេសអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថានក្នុងកំឡុងពេលសង្គ្រាមដ៏វែងបំផុតរបស់អាមេរិក ។
ខណៈដែលលោក Lilley អាយុ ៤១ឆ្នាំ បានឆ្លុះបញ្ចាំងពីការសម្រេចចិត្តរបស់ប្រធានាធិបតី អាមេរិកលោក Joe Biden ក្នុងការបញ្ចប់បេសកកម្មយោធារបស់សហរដ្ឋអាមេរិកនៅអាហ្វហ្គានីស្ថានកាលពីថ្ងៃទី ៣១ ខែសីហា ដោយលោកបានបង្ហាញក្តីស្រឡាញ់ចំពោះប្រទេសរបស់លោក ប៉ុន្តែលោក មិនពេញចិត្តចំពោះទង្វើរបស់អ្នកនយោបាយមួយចំនួនក្នុងប្រទេសរបស់លោកនោះទេ និងសោកស្តាយ ចំពោះការបង្ហូរឈាម និងចំណាយលុយដ៏ខ្ជះខ្ជាយ ។ យុទ្ធជនជាច្រើនត្រូវបានសម្លាប់ និងពិការនៅក្នុងសង្គ្រាម ដែលលោកនិយាយថា មិនអាចឈ្នះទេ ដែលធ្វើឲ្យលោកគិតឡើងវិញអំពីប្រទេស និងជីវិតរបស់លោក។
លោក Lilley បាននិយាយថា “យើងបានចាញ់សង្គ្រាមមួយរយភាគរយ”។ “អ្វីដែលយើងចង់បានគឺកម្ចាត់ក្រុមតាលីបង់ ប៉ុន្តែយើងមិនបានធ្វើបាននោះទេ។ ក្រុមតាលីបង់នឹងកាន់កាប់តំបន់ទាំងនោះ” ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Biden និយាយថា ប្រជាជនអាហ្វហ្គានីស្ថានត្រូវតែសម្រេចចិត្ត ចំពោះអនាគតរបស់ពួកគេ ហើយថា សហរដ្ឋអាមេរិកមិនគួរលះបង់មនុស្សជំនាន់ក្រោយចូលក្នុងសង្គ្រាមដែលមិនអាចទទួលជ័យជំនៈនោះទេ ។
នេះបើយោងតាមការសិក្សាពីគម្រោងការចំណាយនៃសង្គ្រាមរបស់សាកលវិទ្យាល័យ Brown បានឲ្យ ដឹងថា ការវាយប្រហារក្នុងថ្ងៃទី ៩ ខែវិច្ឋិកា របស់ក្រុមអាល់កៃដាទៅលើសហរដ្ឋអាមេរិកបានបង្កឲ្យមានសង្គ្រាមជិត ២០ឆ្នាំ ដែលបណ្តាលឲ្យយោធាអាមេរិក និងសម្ព័ន្ធមិត្តស្លាប់ប្រមាណ ៣៥០០នាក់ និងជនស៊ីវិលអាហ្វហ្គានីស្ថានស្លាប់ច្រើនជាង ៤៧.០០០នាក់ និងទាហានអាហ្វហ្គានីស្ថានត្រូវសម្លាប់យ៉ាងហោចណាស់ ៦៦.០០០ នាក់ រួមទាំងប្រជាជនអាហ្វហ្គានីស្ថានភៀសខ្លួនចេញពីប្រទេសប្រមាណ ២,៧លាននាក់ ៕
មតិយោបល់