ព័ត៌មានជាតិ

Rafia តេស្តវិជ្ជមានកូវីដ កីឡាករជាច្រើនរបស់ Juventus នាំគ្នាធ្វើចត្តាឡីស័ក

 

បរទេស៖ ឈុតធំរបស់ក្លឹប Juventus ត្រូវបានគេដឹងថាបានចាប់ផ្តើមនាំគ្នាធ្វើចត្តាឡីស័កហើយនៅមុនការប្រកួតមិត្តភាពជាមួយនឹងក្លឹបយក្សអេស្បាញ Barcelona មកដល់ក្រោយរកឃើញថាកីឡាករ Hamaza Rafia បានផ្ទុកនូវវិរុសកូវីដរួចមក។

ទោះបីជាយ៉ាងណាក្តីក្រុមឈុតធំនឹងបន្តធ្វើការហ្វឹកហាត់នៅក្នុងទីលាន Continassa ដដែលដោយមិនអាចប៉ះពាល់ជាមួយនឹងអ្នកនៅខាងក្រោយបានឡើយហើយនឹងបន្តតាមដានអាក្ការៈបន្ថែមទៀត។

Rafia នឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែកដើម្បីព្យាបាលរយៈពេលយ៉ាងហោចណាស់១០ថ្ងៃមុនពេលដែលអាចត្រឡប់មកចូលរួមការហ្វឹកហាត់វិញឬនៅក្រោយពេលដែលគាត់អាចតេស្តឃើញអវិជ្ជមានកូវិដ៕

មតិយោបល់