ព័ត៌មានជាតិ

Rashford ត្រូវវះកាត់របួស្មានិងទំនងជាខកខានការប្រកួតបើករដូវកាលឲ្យ Man UTD

 

បរទេស៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Marcus Rashford នឹងត្រូវបានគេជឿជាក់ថាទទួលការវះគាត់ទៅនឹងរបួសដែលគាត់បានទទួលពីការប្រកួតនៅក្នុងព្រឹត្តិការណ៍អ៊ឺរ៉ូឆ្នាំ២០២០នាពេលកន្លងមកដែលជាហេតុនឹងធ្វើឲ្យ
រូបគាត់នឹងអាចខកខានការប្រកួតមួយចំនួនពេលបើករដូវកាលថ្មីជូនក្លឹបបិសាចក្រហម Man UTD ជាមិនខាន។

របួសស្មាបានធ្វើឲ្យ Rashford បង្ខំចិត្តត្រូវតែធ្វើការវះកាត់តាមពិតគឺជារបួសមួយក្នុងចំណោមរបួសជាច្រើនដែលគាត់បានបន្តទទួលបានជាបន្តបន្ទាប់ជាង២ឆ្នាំមកហើយគិតចាប់តាំងតែពីខែវិច្ឆិកាហើយទាំងក្លឹបនិងគ្រូបង្វឹកលោក Ole Solskjare ផងក៏គិតថាវាគឺជាពេលវេលាដ៏ត្រឹមត្រូវមួយដើម្បីសម្រេចកិច្ចការងារនេះ។

សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយផ្ទាល់ពីសំណាក់ក្លឹបបានសរសេរបែបនេះថា៖ក្រោយការប្រឹក្សាគ្នារវាង Marcusគ្រូបង្វឹកព្រមទាំងក្រុមគ្រូពេទ្យរបស់ក្លឹបព្រមទាំងអ្នកជំនាញហើយមកនោះកីឡាកររូបនេះនឹងត្រូវ
ទទួលយកការវះកាត់ដើម្បីព្យាបាលរបួសស្មាលើកនេះហើយមកដល់ពេលនេះគាត់នឹងផ្តោតយកចិត្តទុកតែទៅលើកិច្ចការងារសម្រាកព្យាបាលប៉ុណ្ណោះជាជាងការវវិលត្រឡប់មកវិញឲ្យបានឆាប់បំផុត៕

មតិយោបល់