បរទេស៖The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal កំពុងធ្វើការងារខិតខំយ៉ាងខ្លាំងក្នុងការអាចផ្ទេរយកកីឡាករប្រេស៊ីល Arthur ក្នុងលក្ខខណ្ឌខ្ចីជើងមកចូលរួមជាមួយនឹង Emirates ក្នុងពេលរដូវកាលដែលនៅសេសសល់។ ការព្យាយាមរបស់កាំភ្លើងធំ Arsenal បានធ្វើឡើងតាំងតែពីសប្តាហ៍ចុងក្រោយនេះហើយមកដល់ពេលនេះភ្នាក់ងារកីឡាករ Arthur ក៏បានធ្វើដំណើរមកជួបជាមួយនឹងតំណាងរបស់ Arsenal ហើយដែរដើម្បីពិនិត្យលទ្ធភាពនៃការដោះដូរនេះ។ ទោះបីជាយ៉ាងណាក្តីក្លឹប Juventus ដែលជាក្លឹបបច្ចុប្បន្នរបស់កីឡាករវ័យ២៥ឆ្នាំរូបនេះនៅមិនទាន់បានបង្ហាញភ្លើងខៀវនៅឡើយទេនិងកំពុងស្វែងរកកីឡាករសម្រាប់មកជំនួសតំណែងនេះជាមុនសិន។ Juventus…
មតិយោបល់