ភ្នំពេញៈ ស្ត្រីវ័យចំណាស់ម្នាក់ បានឡើងឈាមដល់កម្រិតសង្គ្រោះ បន្ទាប់ពីទទួលដំណឹងថា ខ្លួនបានឈ្នះលុយចំនួន៦ម៉ឺនដុល្លារអាមេរិក ហើយត្រូវកូនចៅបញ្ជូនទៅសង្គ្រោះ។ យ៉ាងណា ដោយសារបុណ្យភ័ព្វសំណាង ស្ត្រីវ័យចំណាស់រូបនេះ ក៏អាចរួចជីវិតផុតពីក្រញ៉ាំមច្ឆុរាជ ហើយមកទទួលរង្វាន់របស់ខ្លួន នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅទីស្នាក់ការកណ្ដាលក្រុមហ៊ុនសែលកាត រាជធានីភ្នំពេញ។
តាមការរៀបរាប់របស់ស្ត្រីឈ្មោះ ញ៉ឹក ឡៃហ៊ាង មានវ័យ៦៨ឆ្នាំ ជាអាជីវករលក់សាច់ជ្រូក នៅផ្សារពោធិ៍សាត់ ឲ្យដឹងថា រូបគាត់ត្រូវបានកូនចៅបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយទទួលដំណឹងថា បានឈ្នះទឹកប្រាក់ចំនួន៦ម៉ឺនដុល្លារ កាលពីព្រលប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦។ លោកស្រី បញ្ជាក់ថា គាត់បានឈ្នះប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ពីកម្មវិធីឈ្នះលុយសុទ្ធ១ម៉ឺនដុល្លារ របស់សែលកាត ដោយគ្រាន់តែទូរស័ព្ទទៅកាន់លេខ ៨៨៨៨ ហើយទទួលបានលេខកូដសំណាង និងរង់ចាំមើលលទ្ធផតាមកញ្ចក់ទូរទស្សន៍។ ប៉ុន្តែដំណឹងដ៏ល្អនេះ ក៏បានធ្វើឲ្យគាត់ត្រេកអររហូតលើសឈាម ហើយត្រូវបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យផងដែរ។
ស្ត្រីអ្នកខេត្តពោធិ៍សាត់ ដែលបាននាំកូនចៅទាំងគ្រួសារ មកទទួលរង្វាន់ពីសែលកាត នារសៀលថ្ងៃទី២១ ខែកញ្ញានេះ ឲ្យដឹងទៀតថា គាត់មានគម្រោងយកលុយដែលឈ្នះទៅបែងចែកមួយចំណែកសម្រាប់សាងសង់លំនៅដ្ឋានផ្ទាល់ខ្លួន សម្រាប់ធ្វើបុណ្យ និងទុកមួយចំណែកសម្រាប់ព្យាបាលជំងឺលើសឈាមរបស់គាត់។ ស្ត្រីខាងលើ ក៏បានបន្ថែមថា ប្រាក់រង្វាន់ដែលបានឈ្នះនេះ គឺពិតជានឹងអាចជួយសម្រាលជីវភាពរបស់គាត់ និងកូនចៅរបស់គាត់។
គួរជម្រាបថា កម្មវិធីឈ្នះលុយសុទ្ធ១ម៉ឺនដុល្លារ បានផ្ដល់ឱកាសដល់អតិថិជនសែលកាត ឈ្នះជាទឹកប្រាក់ចំនួន១ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ ដោយអតិថិជនគ្រាន់តែទូរស័ព្ទ ឬផ្ញើសារ “10K” ទៅកាន់លេខ ៨៨៨៨ ដើម្បីទទួលបានលេខកូដសំណាងទាំង៦ខ្ទង់។ ការចាប់រង្វាន់ នឹងមានផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុករបស់សែលកាត https://www.facebook.com/CellcardFanPage/ ឬតាមកញ្ចក់ទូរទស្សន៍ MyTV នាវេលាម៉ោង៦ល្ងាច ជារៀងរាល់ថ្ងៃ ហើយសែលកាត នឹងទាក់ទងអ្នកឈ្នះតាមរយៈ ០៧៧ ៩៩៩ ១៩៧៕
មតិយោបល់