រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានលោក Shah Mahmood Qureshi បាននិយាយ ថា ការដកទ័ពសហរដ្ឋអាមេរិក និងណាតូ ចេញពីប្រទេសអាហ្វហ្គានីស្ថាន ដោយគ្មានការ ទទួលខុសត្រូវ អាចផ្តល់ផលប្រយោជន៍ដល់ក្រុមសកម្មប្រយុទ្ធ និងនាំឱ្យមានភាពចលា ចលនៅក្នុងប្រទេស។
នៅក្នុងសន្និសីទសារព័ត៌មាន មន្រ្តីរូបនេះបានអំពាវនាវឱ្យ មានការដកទ័ពប្រកបដោយការទទួលខុសត្រូវ និងតាមលំដាប់លំដោយ ដោយមិនទុក កន្លែងទំនេរសម្រាប់ក្រុមសកម្មប្រយុទ្ធ ដើម្បីបង្កអន្តរាយនិងបង្កើតស្ថានភាពវឹកវរសម្រាប់តំបន់។
មតិយោបល់