តើលោកអ្នកដឹងដែរឬទេថា សម្បកស៊ុតមាន់មានអត្ថប្រយោជន៍អ្វីខ្លះ? ចាប់ពីថ្ងៃនេះទៅ សូមកុំបោះចោលសម្បកស៊ុតមាន់ឱ្យសោះ ព្រោះថាសម្បកស៊ុតអាចយកទៅច្នៃធ្វើជាម្សៅបោកសម្លៀកបំពាក់បានស្អាត ជាពិសេសគឺ សម្លៀកបំពាក់ដែលមានព័ណ៌សស្អាត ឱ្យមានសភាពភ្លឺរលាងដូចទិញថ្មីអ៊ីចឹង។
សម្បកស៊ុតមាន់ យើងអាចច្នៃជំនួសម្សៅសាប៊ូបោកខោអាវបាន ដោយវីធីរំលីងស៊ុតមាន់ឱ្យស្ងួតដើម្បីឱ្យចេញនូវសារធាតុ Calcium hydroxide ហើយបុកឱ្យម៉ដ្ឋ រួចលាយជាមួយទឹក បន្ទាប់មកប្រើជំនួសសាប៊ូម្សៅបោកខោអាវបានតាមធម្មតា ជាវិធីសាស្ត្រមួយដែលជួយសន្សំសំចៃថវិកាបានមួយចំណែកផងដែរ។
វិធីធ្វើ៖ យកសម្បកស៊ុតមាន់ដែលអ្នកបកហើយ 10-20 សម្បកទៅរំលីងនៅលើកម្តៅភ្លើងក្តៅឧណ្ហៗ រហូតដល់សម្បកស៊ុតទាំងនោះឡើងស្ងួត នឹងស្រួយផុយងាយស្រួលបុក បន្ទាប់មកបុកសម្បកស៊ុតរំលីងរួចនោះឱ្យម៉ដ្ឋក្លាយជាម្សៅ រួចដួសដាក់ក្រឡទុកប្រើសម្រាប់បោកសម្លៀកបំពាក់នៅថ្ងៃក្រោយទៀត៕
មតិយោបល់