ព័ត៌មានជាតិ

ក្រុមតាលីបង់ វាយដណ្ដើមកាន់កាប់បានច្រកចេញចូលតាមព្រំដែនទាំងអស់របស់អាហ្វហ្កានីស្ថាន

 

(កាប៊ុល)៖ ក្រុមមន្ត្រីអាហ្វហ្កានីស្ថាន នៅថ្ងៃអាទិត្យ ទី១៥ ខែសីហានេះបានឱ្យដឹងថាក្រុមតាលីបង់បានកាន់កាប់ច្រកចេញចូលនៅតាម ព្រំដែនទាំងអស់ នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ដោយនៅសល់តែអាកាសយានដ្ឋានរដ្ឋធានីកាប៊ុលប៉ុណ្ណោះដែលជាច្រកចេញចូលតែមួយគត់។

ការអះអាងខាងលើរបស់ក្រុមមន្ត្រីអាហ្វហ្កានីស្ថាន ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីក្រុមតាលីបង់ដណ្ដើមកាន់កាប់ទីក្រុង Jalalabad ដែលជា ទីក្រុងធំចុងក្រោយគេបង្អស់របស់រដ្ឋាភិបាលទីក្រុងកាប៊ុល យ៉ាងងាយស្រួលដោយមិនបាច់មានការវាយប្រយុទ្ធគ្នា។ នេះមានន័យថាទីក្រុងសំខាន់ៗ ទាំងអស់របស់អាហ្វហ្កានីស្ថានបានធ្លាក់ចូលក្នុងកណ្ដាប់ដៃក្រុមតាលីបង់ លើកលែងតែរដ្ឋធានីកាប៊ុលមួយចេញតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា ក្រុមតាលីបង់វាយដណ្ដើមកាន់កាប់បានខេត្តចំនួន២២ហើយ ក្នុងចំណោមខេត្តទាំង៣៤ របស់អាហ្វហ្កានីស្ថានចាប់តាំងពីថ្ងៃទី០៦ ខែសីហាមក ហើយកំពុងស្ថិតនៅចម្ងាយប្រហែលជា៥០គីឡូម៉ែត្រប៉ុណ្ណោះពីរដ្ឋធានីកាប៊ុល៕

ប្រភព៖ AP

មតិយោបល់