បរទេស៖ The Goal នៅថ្ងៃនេះបានសរសេរថាក្លឹបយក្សអេស្បាញ Barcelona ត្រូវបានគេជឿជាក់ថាកំពុងតែចាប់ផ្តើមមានគំនិតមួយអំពីវិធីនៃការដោះស្រាយទៅលើវិបត្តិហិរញ្ញវត្ថុរបស់ខ្លួនហើយ។
ប្រភពដដែលបានសរសេរទៀតថា Barcelona គឺចាប់ផ្តើមធ្វើការដោះដូរកីឡាករមួយចំនួនដែលខ្លួនមិនត្រូវការចេញដើម្បីធានាដល់ស្ថេរភាពហិរញ្ញវត្ថុដោយក្នុងនោះ Coutinho មុនគេនឹងក្លាយទៅជាការងារដំបូងរបស់ក្លឹប។
ក្លឹបបានដាក់ផែនការក្នុងការដោះដូរកីឡាកររូបនេះជាមួយនឹងកីឡាករខ្សែប្រយុទ្ធរបស់ក្លឹបភ្លើងធំ Aubameyang ដោយសង្ឃឹមថានឹងអាចបន្ធូរបញ្ហាបង់ប្រាក់កម្រៃដ៏ច្រើននាពេលបច្ចុប្បន្ន។
គួរឲ្យដឹងដែរថា Aubameyang បច្ចុប្បន្នមានកុងត្រារហូតទៅដល់ឆ្នាំ២០២៤ប៉ុន្តែរដូវកាលកន្លងមកនេះហាក់ដូចជាធ្វើឲ្យ Arsenal មិនសប្បាយចិត្តខ្លាំងដូចគ្នាចំពោះទំរង់លេងដែលជាហេតុធ្វើឲ្យកីឡាករក៏កំពុងមានបំណងចង់ចាកចេញផងដែរ៕
មតិយោបល់