បរទេស៖ ក្លឹបយក្សអេស្បាញ Barcelona ដែលកំពុងជួបនឹងបញ្ហាហិរញ្ញវត្ថុនោះត្រូវបានគេដឹងថាកំពុងតែសង្ឃឹមថានឹងអាចស្វែងរកក្លឹបថ្មីជូនកីឡាករដែលកំពុងទទួលបានប្រាក់កម្រៃខ្ពស់ៗរបស់ក្លឹបចេញពីបញ្ជីដើម្បីអាចសន្សំលុយចំណាយបានជាច្រើនមកវិញខ្លះ។
The Goal ជឿជាក់ថាកិឡាករដែលទទួលបានប្រាក់កម្រៃច្រើនៗជាច្រើននាក់នឹងត្រូវដាក់លក់ចេញហើយបែរទៅរកកីឡាករដែលមានប្រាក់កម្រៃទាមទារធូរវិញដូចជានៅថ្នាលយុវជនជំនួសវិញ។
កីឡាករទាំងនោះដែលត្រូវបានគេមើលអាចមើលឃើញថាមានដូចជា Coutinho, Umtiti និង Pjanic ជាដើមនឹងអាចជួយដល់ហិរញ្ញវត្ថុរបស់ក្លឹបយ៉ាងហោចណាស់២០០លានអ៊ឺរ៉ូក្នុងមួយឆ្នាំខណៈដែលបច្ចុប្បន្នក្លឹបកំពុងជាប់បំណុលរហូតទៅដល់១,៣ពាន់លានអ៊ឺរ៉ូទៅហើយនោះ៕
មតិយោបល់