ព័ត៌មានជាតិ

ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen ស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដែលជាផលិតផលនៅក្នុងស្រុក

(តៃប៉ិ)៖ ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen នៅថ្ងៃច័ន្ទ ទី២៣ ខែសីហានេះ បានស្ម័គ្រចិត្តទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ដែលជាផលិតផលនៅក្នុងស្រុក ដើម្បីបង្ហាញពីទំនុកចិត្ត និងសុវត្ថិភាព។

រដ្ឋាភិបាលកោះតៃវ៉ាន់ កាលពីខែកក្កដាកន្លងទៅ បានអនុម័តឱ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុន Medigen ជាផ្នែកមួយនៃផែនការពង្រឹងស្វ័យភាពក្នុងការចាក់វ៉ាក់សាំងដោយខ្លួនឯង ខណ:ពិភពលោកកំពុងប្រឈមមុខនឹងកង្វះខាតវ៉ាក់សាំង។

មានមនុស្សជាង ៧សែននាក់ហើយដែលបានចុះឈ្មោះ ដើម្បីទទួលការចាក់វ៉ាក់សាំង Medigen។ ដើម្បីបង្ហាញពីទំនុកចិត្ត របស់លោកស្រីចំពោះការចាក់វ៉ាក់សាំង Medigen និងបង្ហាញថាវាមានសុវត្ថិភាព លោកស្រី Tsai បានផ្អាកការប្រើប្រាស់វ៉ាក់សាំង Moderna ឬ AstraZeneca ជាបណ្ដោះអាសន្ន នៅក្នុងកម្មវិធីចាក់វ៉ាក់សាំងកោះតៃវ៉ាន់៕

ប្រភព៖​​​​​​ Reuters

 

មតិយោបល់