ព័ត៌មានជាតិ

ក្រុងព្រះសីហនុ មានភ្លៀងធ្លាក់​យ៉ាងខ្លាំង​ កម្ពស់​ទឹក​ភ្លៀងមានកម្រិតរហូត​ ២៤៩​មម​ ធ្វើឲ្យ​តំបន់ទំនាបមួយចំនួនទទួលរងការ​លិចលង់​

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បញ្ជាក់ថា គិតចាប់ពីវេលាម៉ោង​១៧:០០នាទីល្ងាចថ្ងៃទី២៤​ ខែសីហា​ ឆ្នាំ​២០២១​ រហូតមក​ដល់ពេលនេះ​ នៅក្រុងព្រះសីហនុមានភ្លៀងធ្លាក់​យ៉ាងខ្លាំង​ ។ កម្ពស់​ទឹក​ភ្លៀងមានកម្រិតរហូត​ ២៤៩​មម​ គិតត្រឹមម៉ោង​២០:០០​យប់ ធ្វើឲ្យ​តំបន់ទំនាបមួយចំនួន(អូរ១​ អូរ២​ អូរ​៣​ អូរ​៤​ និងអូរ៥)​ទទួលរងការ​លិចលង់​ ។ ពេលនេះភ្លៀងនៅកំពុងបន្តធ្លាក់​នៅឡេីយ​ ។ តាមព័ត៌មានទទួលបានថានៅលេីផ្លូវមិត្តភាព​ (ផ្លូវ​លេខ៨០០)​ អូរ៥​ ក្នុង​ភូមិ​៥​ សង្កាត់​លេខ​៤ មាន​មនុស្ស​ប្រុស​ម្នាក់​(មិនស្គាល់​អត្តសញ្ញាណ)​បានកំពុងជិះម៉ូតូកាត់ទឹក​ ក៏ត្រូវ​បានទឹកហូរធ្វេីអោយដួលម៉ូតូ​ ។ ទាំងមនុស្សនិងម៉ូតូត្រូវបានទឹក​ហូរទម្លាក់ទៅក្នុងប្រឡាយអូរ៥​បាត់ខ្លួន​ ។
ពេលនេះកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង​ព្រះសីហនុ​ បានសហការជាមួយកម្លាំង​នៃស្នងការដ្ឋាន​នគរបាលខេត្តចុះអន្តរាគមន៍ស្វែងរកជនរងគ្រោះ​ ក៏ដូចជាចុះជួយអន្តរាគមន៍នៅតាមតំបន់ទទួលរងការលិច​លង់​ ។

មតិយោបល់