(Reuters) - សកម្មជន និងក្រុមគ្រួសារជនរងគ្រោះក្នុងសង្គ្រាមគ្រឿងញៀនក្នុងប្រទេសហ្វីលីពីនដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ យល់ឃើញថា ភាពភ័យខ្លាចអាច កើតមានដោយសារតែប្រធានាធិបតី Rodrigo Duterte បន្តតំណែងជាអនុប្រធានាធិបតីរយៈពេល ០៦ ឆ្នាំទៀត បន្ទាប់ពីបញ្ចប់អាណត្តិជាប្រធានាធិបតីនៅឆ្នាំក្រោយ។
រដ្ឋធម្មនុញ្ញរារាំងការឈរឈ្មោះបោះឆ្នោតម្តងទៀតដោយសារតែលោក Duterte មានអាយុ ៧៦ ប៉ុន្តែកាលពីថ្ងៃអង្គារិ៍ លោកបាននិយាយថា លោកនឹងឈរឈ្មោះជាអនុប្រធានាធិបតីនៅឆ្នាំ ២០២២ ដើម្បីបន្តយុទ្ធនាការនយោបាយរបស់លោកប្រឆាំងនឹងការបះបោរ សកម្មភាពឧក្រិដ្ឋកម្ម និងអ្នកជួញដូរគ្រឿងញៀន។
លោក Randy Delos Santos បាននិយាយថា “អស់រយៈពេល បួនឆ្នាំ ដែលយើងរង់ចាំយុត្តិធម៌” និងជឿជាក់ថាប្រសិនបើលោក Duterte ធ្វើជាអនុប្រធានាធិបតីនោះនឹងធ្វើឲ្យកាន់តែពិបាកស្វែងរកយុត្តិធម៌សម្រាប់គ្រួសារជនរងគ្រោះ ដូចជាគ្រួសារលោកជាដើមដែលបានបាត់បង់សមាជិកម្នាក់ក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀននោះ។
លោក Delos Santos បានបន្ថែមទៀតថា “ក្នុងរយៈពេលបួនឆ្នាំ ដែលយើងរស់នៅក្នុងភាពភ័យខ្លាច” ដែលលោកព្រួយបារម្ភអំពីការការសងសឹកដែលអាចកើតមានបន្ទាប់ពីការសម្លាប់ក្មួយប្រុសរបស់គាត់ឈ្មោះ Kian កាលពីខែសីហា ឆ្នាំ ២០១៧ ដែលបណ្តាលឲ្យមានការផ្តន្ទាទោសជាលើកដំបូងទៅមន្ត្រីនគរបាលក្នុងសង្គ្រាមគ្រឿងញៀន។
ចាប់តាំងពីលោក Duterte ចាប់ផ្តើមយុទ្ធនាការបង្ក្រាបគ្រឿងញៀននៅឆ្នាំ ២០១៦ កម្លាំងសន្តិសុខហ្វីលីពីននិយាយថា ពួកគេបានសម្លាប់ជនសង្ស័យជួញដូរគ្រឿងញៀនចំនួន ៦.១៦៥ នាក់ ដោយសារតែពួកគេបានប្រឆាំងដោយហិង្សា ប៉ុន្តែក្រុមសិទ្ធិមនុស្សនិយាយថា អាជ្ញាធរបានប្រហារជីវិតពួកគេដោយគ្មានការកាត់ក្តី។
មន្ត្រីនគរបាល បីនាក់ ដែលត្រូវបានផ្តន្ទាទោសពីបទមនុស្សឃាតបាននិយាយថាពួកគេបានបាញ់លោក Kian Delos Santos ក្នុងការការពារខ្លួនហើយបានប្តឹងឧទ្ធរណ៍ទៅតុលាការជាន់ខ្ពស់។
ការស្លាប់នេះបានរាយការណ៍នៅក្នុងរបាយការណ៍របស់ព្រះរាជអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលព្យាយាមបើកការស៊ើបអង្កេតពេញលេញលើការសម្លាប់សង្គ្រាមគ្រឿងញៀន។
លោក Duterte បានចោទប្រកាន់ ICC ថាមានភាពលំអៀងចំពោះរូបលោកដោយដកសមាជិកភាពរបស់ហ្វីលីពីននៅក្នុងស្ថាប័នមួយនេះនៅខែមីនាឆ្នាំ ២០១៨ ប៉ុន្មានសប្តាហ៍បន្ទាប់ពីរដ្ឋអាជ្ញាបាននិយាយថាការពិនិត្យបឋមបានចាប់ផ្តើម និងក្រោយមកបានប្រកាសដាក់ទោសរូបលោក ៕
មតិយោបល់