ព័ត៌មានជាតិ

កម្ពុជានឹងឈានទៅបញ្ចប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ទៅតាម ផែនការ នាពេលឆាប់ៗខាងមុខនេះ

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានឱ្យដឹងថា កម្ពុជានឹងឈានទៅបញ្ចប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ទៅតាម ផែនការនៃប្រជាពលរដ្ឋចំនួន១០លាននាក់ នាពេលឆាប់ៗខាងមុខនេះ ខណៈមកដល់ពេលនេះនៅសល់តែជិត១លាននាក់ទៀតប៉ុណ្ណោះ នឹងសម្រេចបានតាមផែនការដែលបានដាក់ចេញ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍

ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានឱ្យដឹងថា បច្នុប្បន្ននេះ ដំណើរការ ចាក់វ៉ាក់សាំងកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា មានវឌ្ឍនភាពល្អគួរឱ្យកត់សម្គាល់ ហើយតាមការរំពឹងគោលដៅនៃការចាក់វ៉ាក់សាំងកូវីដ ១៩ គ្រប់ចំនួន ១០ លាននាក់ អាចនឹងសម្រេចបានមុនខែតុលា ដែលរាជរដ្ឋាភិបាលបានកំណត់តាមផែនការថា ត្រូវបញ្ចប់នៅចុងខែតុលា ឬ ដើមខែវិច្ឆិកា។ លោកជំទាវបន្តថា ទោះបីជាយុទ្ធការចាក់វ៉ាក់សំាងបង្ការជំងឺកូវីដ១៩ទូទាំងប្រទេស មានវឌ្ឍនភាពល្អហើយនឹងត្រូវបញ្ចប់ នៅពេលឆាប់ៗខាងមុខក៏ពិតមែន ប៉ុន្តែប្រជាពលរដ្ឋត្រូវតែបន្តអនុវត្តវិធានការសុខាភិបាល ក៏ដូចជាវិធានការ៣ការពារនិង៣កុំ ឱ្យបាន ហ្មត់ចត់ជាទីបំផុត ព្រោះវីរុសកូវីដ១៩ មិនទាន់ទៅណាឆ្ងាយពីយើងនោះទេ។

លោកជំទាវវេជ្ជបណ្ឌិត បន្តអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ សូមប្រញាប់ទៅទទួលការចាក់ វ៉ាក់សាំងកូវីដ-១៩ដោយស្ម័គ្រចិត្ត នៅតាមមូលដ្ឋានភូមិ ឃុំ-សង្កាត់របស់ខ្លួន ខណៈ ដែលបច្នុប្បន្ននេះមានការវាយលុកពីវីរុសកូវីដ១៩ ប្រភេទបំប្លែងថ្មីដែលតា។

ប្រភព៖​​​​​​ AKP

មតិយោបល់