ព័ត៌មានជាតិ

ចេញទៅតួកគីភ្លាម​ Pjanic ឌឺដងនិងចោទប្រកាន់គ្រូបង្វឹក Barcelona ភ្លាម

បរទេស៖ កីឡាករវ័យ៣១ឆ្នាំ Pjanic ក្រោយអាចផ្ទេរចេញពីក្លឹប Barcelona រួចរាល់មកហើយគាត់ក៏បានចាប់ផ្តើមធ្វើការបកស្រាយពីស្ថានភាពនៅមុនពេលផ្ទេរនោះភ្លាមផងដែរដោយមានទាំងការទិះតៀនគ្រូបង្វឹកផងដែរ។

Pjanic បានអះអាងថាគាត់សុខចិត្តបន្ថយប្រាក់កម្រៃដើម្បីអាចចូលរួមជាមួយនឹងក្លឹបតួកគី Besiktas ពីព្រោះគាត់ចង់បង្ហាញវត្តមានក្នុងការប្រកួតឲ្យបានច្រើនជាងពេលដែលគាត់នៅលេងជាមួយនឹងកីឡាដ្ឋាន Camp Nou។

មិនត្រឹមតែប៉ុណ្ណោះ Miralem Pjanic រូបនេះក៏បានចោទប្រកាន់ថាគ្រូបង្វឹករបស់ក្លឹបលោក Ronald Koeman បានមើលងាយយ៉ាងខ្លាំងមកលើរូបគាត់ទោះបីជា Pjanic ទើបបានបង្ហាញខ្លួនតែមួយរដូវកាលគត់ឲ្យ Barcelona និងលេងបានតែ៦ប្រកួតប៉ុណ្ណោះគិតចាប់តាំងតែពីពេលផ្ទេរមកពី Juventus ។

Besiktas នឹងត្រូវចំណាយលុយប្រមាណជា២,៧លានអ៊ឺរ៉ូដើម្បីធានាឲ្យបានថាកុងត្រាខ្ចីជើងនឹងអាចបន្តពេញមួយរដូវកាល២០២១-២០២២៕

មតិយោបល់