ព័ត៌មានជាតិ

ចក្រភពអង់គ្លេស បានប្រកាសថា វ៉ាក់សាំងការពារវីរុសកូរ៉ូណាសម្រាប់កុមារដែលមានអាយុចន្លោះពី ១២ ទៅ ១៥ ឆ្នាំ មិនត្រូវបានណែនាំឡើយ

ស្ថាប័នផ្តល់ប្រឹក្សាពីវ៉ាក់សាំងរបស់ចក្រភពអង់គ្លេស បានប្រកាសកាលពីថ្ងៃសុក្រនេះថា វ៉ាក់សាំងការពារវីរុសកូរ៉ូណាសម្រាប់កុមារដែលមានសុខភាពល្អអាយុចន្លោះពី ១២ ទៅ ១៥ ឆ្នាំ មិនគួរត្រូវបានណែនាំឡើយ។

គណ:កម្មាធិការចម្រុះលើការចាក់វ៉ាក់សាំងបង្ការបានផ្តល់ការវាយតម្លៃ ដោយនិយាយថា ការចាក់វ៉ាក់សាំងបង្ការវីរុស មិនគួរណែនាំដល់អ្នកដែលស្ថិតក្នុងក្រុមអាយុនេះឡើយ ដោយឈរលើមូលដ្ឋានសុខភាព ប៉ុន្តែស្ថាប័ននេះបានណែនាំឱ្យរដ្ឋាភិបាលពិនិត្យមើល បញ្ហាកាន់តែធំ រួមទាំងផលប៉ះពាល់ នៃ វីរុសនៅសាលារៀន។

ការសម្រេចចិត្តលើកុមារ ដែលមានសុខភាពល្អ គឺផ្អែកលើការ ព្រួយបារម្ភអំពីផលប៉ះពាល់ដ៏កម្រនៃវ៉ាក់សាំង Pfizer ដែលបណ្តាលឲ្យរលាក បេះដូង។

មតិយោបល់