សហរដ្ឋអាមេរិកនៅថ្ងៃសៅរ៍នេះបាន ប្រារព្ធខួបលើកទី ២០ នៃការវាយប្រហារ ភេរវកម្មថ្ងៃទី ១១ ខែកញ្ញា ហើយបានរៀបចំសកម្មភាពរំលឹកដល់ជនរងគ្រោះ នៃកា រវាយប្រហារនៅអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក និងមន្ទីរបញ្ចកោណ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken និយាយថា អ្នកការទូត របស់ប្រទេស បានខិតខំរួមគ្នាបន្ទាប់ពីការវាយប្រហារថ្ងៃទី ១១ ខែកញ្ញា ហើយ ២០ ឆ្នាំក្រោយមកពួកគេបន្តខិតខំដើម្បីធ្វើឲ្យប្រជាជនរបស់ពួកគេមានសុវត្ថិភាព។
សូមរម្លឹកថា កាលពីថ្ងៃទី១១ ខែកញ្ញាឆ្នាំ ២០០១ យន្តហោះពីរគ្រឿងបានហោះបុកប៉ម អគារភ្លោះនៅទីក្រុងញូវ យ៉ក មួយគ្រឿងទៀតបុកចូលមន្ទីរបញ្ចកោណ។
មតិយោបល់