ព័ត៌មានជាតិ

WhatsApp នឹងបន្ថែមមុខងារអុីនគ្រីបសិនសម្រាប់សារដែលរក្សាទុកនៅក្នុងប្រព័ន្ធ cloud

កាលពីម្សិលមិញនេះក្រុមហ៊ុនហ្វេសប៊ុកបានប្រកាសថា នឹងចាប់ផ្ដើមដាក់ឱ្យប្រើប្រាស់មុខងារអុីនគ្រីបសិនសម្រាប់សារដែលរក្សាទុកនៅក្នុងប្រព័ន្ធ cloud សម្រាប់កម្មវិធី WhatsApp។
មុខងារអុីនគ្រីបសិននេះ គឺវាស្រដៀងគ្នានឹងមុខងារអុីនគ្រីបសិនសម្រាប់ការផ្ញើសារធម្មតា ដែលក្រុមហ៊ុនបានដាក់ឱ្យប្រើប្រាស់តាំងពីឆ្នាំ២០១៦។ ជាមួយនឹងមុខងារថ្មីនេះ លោកអ្នកអាចអុីនគ្រីបសារដែលចង់រក្សាទុក មុនពេលបញ្ជូនទៅក្នុងប្រព័ន្ធ cloud មានដូចជា iCloud និង Google Drive ជាដើម។ នៅពេលដែលអ្នកប្រើប្រាស់បើកប្រើមុខងារនេះ ទោះបីជាក្រុមហ៊ុន WhatsApp ឬក្រុមហ៊ុនដែលផ្ដល់សេវាកម្ម cloud ក៏មិនអាចមើលសារទាំងនោះបានឡើយ។
ទោះបីជាប្រព័ន្ធអុីនគ្រីបសិនបានជួយអ្នកប្រើប្រាស់ក្នុងការការពារសាររបស់ពួកគេពីការបែកធ្លាយក្ដី ក៏មិនមានន័យថា គ្មាននរណាម្នាក់អាចមើលសារនោះដែរ ព្រោះក្រុមហ៊ុនមានបុគ្គលិករាប់រយនាក់ដែលកំពុងតែឃ្លាំមើលសារទាំងនោះ នៅពេលដែលមានសេចក្ដីរាយការណ៍ពីអ្នកប្រើប្រាស់ទាក់ទងនឹងការបំពានផ្សេងៗ នេះបើតាមការផ្សព្វផ្សាយរបស់ក្រុមអ្នកស្រាវជ្រាវកាលពីពេលថ្មីៗនេះ៕
ប្រភព៖​ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

មតិយោបល់