(ប៉ារីស)៖ រដ្ឋមន្ត្រីសុខាភិបាលបារាំង លោក Olivier Veran បានឱ្យដឹងថាបុគ្គលិកសុខាភិបាលបារាំងរាប់ពាន់នាក់ ត្រូវបានព្យួរការងារដោយគ្មានប្រាក់ខែ ដោយសារតែ ពួកគេមិនបានចាក់វ៉ាក់សាំងបង្ការ COVID-19 មុនកាលផុតកំណត់ដែលតម្រូវលើបុគ្គលិកសុខាភិបាលនៅត្រឹមសប្ដាហ៍នេះ។
ការប្រកាសខាងលើរបស់លោក Olivier Veran ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំង RTL នៅថ្ងៃព្រហស្បតិ៍នេះ។ បើតាមលោក Veran បុគ្គលិកសុខាភិបាល បារាំងប្រមាណ ៣,០០០នាក់ នៅតាមណ្ឌលសុខភាព និងគី្លនិកមួយចំនួន ត្រូវបានជូនដំណឹងពីការព្យួរការងារកាលពីថ្ងៃពុធម្សិលមិញ ខណៈមានអ្នកខ្លះបានសម្រេចចិត្ត លាឈប់ពីការងារ។
ប្រធានាធិបតីបារាំង លោក ម៉ាក្រុង កាលពីខែកក្កដាកន្លងទៅ បានតម្រូវឱ្យបុគ្គលិកសុខាភិបាល, បុគ្គលិកនៅតាមមណ្ឌលថែទាំមនុស្សចាក់ និងបុគ្គលិកពន្លត់អគ្គិភ័យ ត្រូវតែចាក់វ៉ាក់សាំងបង្ការ COVID-19 យ៉ាងហោចមួយដូសឱ្យបានមុនថ្ងៃទី១៥ ខែកញ្ញានេះ បើពុំដូច្នោះទេពួកគេនឹងត្រូវព្យួរការងារដោយគ្មានប្រាក់ខែ៕
ប្រភព៖ AFP
មតិយោបល់