ព័ត៌មានជាតិ

តោះ! ស្វែងយល់ផ្សិតប៉ក់ (ផ្សិតព្រៃ)

ឈ្មោះខ្មែរ ៖ ផ្សិត ប៉ក់
ឈ្មោះវិទ្យាសាស្ត្រ ៖ Astraeus hygrometricus
ឈ្មោះសាមញ្ញ ៖ Barometer earthstar
ឈ្មោះសៀម ៖ เห็ดเผาะ

ផ្សិតប៉ក់ជាទូទៅមានដុះនៅតាមព្រៃក្រោមដើមឈើធំៗ ដែលវាបានជួយផលិតសារធាតុចិញ្ចឹមទៅអោយឬសឈើទាំងនោះ ហើយវាក៏ទទួលបានមកវិញនៅ សារធាតុកាបោនពីឬសឈើវិញ ដែលជាតំរូវការចំបាច់របស់វាសម្រាប់ការលូតលាស់ ទាំងនេះយើងហៅថា ទំនាក់ទំនង នៃប្រព័ន្ធអេកូឡូសុី រវាងរុក្ខជាតិ និងរុក្ខជាតិ ។

នៅប្រទេសអាមេរិកខាងជើង ផ្សិតប៉ក់ភាគច្រើនដុះលូតលាស់នៅតាមក្រោមដើមស្រល់ ដែលនៅប្រទេសឥណ្ឌា ពួកវាច្រើនមានដុះនៅតាមក្រោមដើមឈើទាល ! ផ្សិតប៉ក់ភាគច្រើនចូលចិត្តដុះនៅតាមតំបន់ដីរាងវាល ស្រលះៗក្រោមដើមឈើ និងដុះតែក្នុងប្រភេទដីខ្សត់ជីជាតិ ដីល្បាយខ្សាច់ ! នៅប្រទេសនេប៉ាល់ ផ្សិតប៉ក់ច្រើនដុះតែក្នុងរយះកម្ពស់ ៣០០០ម តែប៉ុន្នោះ ! ដែលភាគច្រើនគេអាចឃើញវាដុះនៅរដូវស្លឹកឈើជ្រុះ តែនៅបណ្តាប្រទេសកម្ពុជាថៃ ភាគច្រើនដុះនៅរដូវភ្លៀង ឬក្រោយរដូវភ្លៀង ហើយកំពីងផ្សិតអាចដុះលូតលាស់នៅក្នុងដីនឹងចេញមកក្រៅបានតែ ២ ទៅ ៣ឆ្នាំ ប៉ុន្នោះ និងត្រូវងាប់ហើយ ។

ជាទូទៅនៅប្រទេសកម្ពុជាយើង ផ្សិតប៉ក់ ច្រើនមានដុះនៅតាមបណ្តាខេត្តមួយចំនួនដូចជា ព្រះវិហា ឧត្តរមានជ័យ ពោធិ៍សាត់ កោះកុង -ល- ។ ហើយភាគច្រើនប្រជាជនកម្ពជា ប្រើផ្សិតប៉ក់យកមកធ្វើជាម្ហូបអាហារ នៅប្រទេសថៃផ្សិតប៉ក់ ច្រើនមានដុះនៅក្នុងខេត្ត សុីសាកេត ហើយប្រជាជនខ្មែរថៃនៅទីនោះ និយមបរិភោគណាស់ រហូតធ្វើអោយផ្សិតប៉ក់មានភាពល្បីរន្ទឺ លុះក្រោយមកពេលមានតំរូវការច្រើន មានឈ្មួញជនជាតិថៃជាច្រើនបានមកប្រមូលទិញផ្សិតប៉ក់ពីស្រុកខ្មែរយកទៅលក់ និងផ្គត់ផ្គង់ទីផ្សានៅក្នុងប្រទេសថៃ រហូតដល់មានរោងចក្រផលិតផ្សិតប៉ក់កំប៉ុងផងដែរ។

ការប្រមូលផលផ្សិតប៉ក់ គឺគេយកតែពេលដែលផ្សិតស្ថិតនៅក្នុងដំណាក់កាលជាស៊ុតតែប៉ុន្នោះ ពេលផ្សិតរីកដូចជាផ្កា គេមិនអាចយកមកបរិភោគបានទេ ! ផ្សិតប៉ក់គេអាចយកមកច្នៃជាម្ហូបអាហារបានច្រើនយ៉ាង ដែលវាត្រូវបានទាំងជនជាតិខ្មែរ និង សៀម និយមចូលចិត្តបរិភោគណាស់ ! នៅក្នុងសៀវភៅឱសថបុរាណចិន ផ្សិតប៉ក់ក៏ត្រូវបានគេយកមកធ្វើជា ឱសថបុរាណប្រើសម្រាប់ឃាត់ឈាមផងដែរ ។

 

ប្រភព៖​​​​​​ ជីវៈចម្រុះនៃប្រទេសកម្ពុជា

 

មតិយោបល់