ព័ត៌មានសិល្បៈ និងកម្សាន្ត

រថយន្តពេទ្យបុក ជាមួយរថយន្តអ្នកដំណើរបណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ពីរនាក់

ភ្នំពេញ ÷ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ២០០៤ ចំណុចស្តុបវត្តអង់តាមិញ ក្នុងសង្កាត់ចោមចៅ ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រថយន្តពេទ្យដឹកអ្នកជំងឺមួយគ្រឿង បានបើកក្នុងល្បឿនលឿន ដល់ស្តុបផ្លូវបំបែកជា៤មិនប្រយ័ត្ន ជ្រុលទៅបុករថយន្តហាយឡែនឌ័រ កំពុងបើកឆ្លងស្តុបពីក្រោយចំហៀង ខាងស្តាំពេញទំហឹងខ្ទាតផ្ទប់ទៅនឹងបង្គោលភ្លើង បណ្តាលឲ្យតៃកុងរថយន្តហាយឡែនឌ័រស្លាប់ នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។

សពមានឈ្មោះរឿន សារ៉ាយភេទប្រុស អាយុ៤២ឆ្នាំ មុខរបរជាមន្រ្តីយោធា មានស្រុកកំណើត នៅក្នុងភូមិព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

មុនកើតហេតុ គេបានឃើញរថយន្តហាយឡែនឌ័រមួយគ្រឿង ពណ៌ប្រផេះពាក់ផ្លាកលេខភ្នំពេញ-2X-4505 ធ្វើដំណើរចេញពីផ្លូវបេតុង ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ត្រង់ចំណុចកើតហេតុ ផ្លូវបែកជាបួនស្តុបវត្តអង្គតាមិញ ស្រាប់តែមានរថយន្តខាងក្រសួងសុខាភិបាល មួយគ្រឿង ពណ៌សគ្មានផ្លាកលេខ បានធ្វើដំណើរតាបណ្តោយផ្លូវ២០០៤ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន បានជ្រុលទៅបុរថយន្តហាយឡែនឌ័រ ពេញទំហឹងបណ្ដាលឲ្យរថយន្តហាយឡែនឌ័រ ប៉ើងជុំទៅបុកផ្ទប់នឹងបង្គោលភ្លើង ស្លាប់យ៉ាងអាណោចអាធ័ម ចំណែកឯគ្រូពេទ្យ២នាក់ បានរងរបួសធ្ងន់ បញ្ជូនយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ៕

 

ប្រភព៖​​​​​​ សារពត៏មាន កំណើតថ្មី

មតិយោបល់