ព័ត៌មានជាតិ

វិធីបបោសអង្អែលធ្វើឱ្យគូស្នេហ៍របស់អ្នកឈ្លក់វង្វេង

សម្រាប់ការបើកសង្រ្គាមប្រយុទ្ធដោយយកគ្រែ ពូក ខ្នល់ខ្នើយ ធ្វើជាសមរភូមិក្ដៅគេជឿថា គ្មានភាគីណាមួយដែលមិនប្រាថ្នាភាពជោគជ័យ និងអាចឈានដល់ចំណុចកំពូល ក៏ដូចជាបំណងប្រាថ្នានាំការទទួលបាននូវភាពស្រណុកសុខស្រួលនោះឡើយ។ ចង់ដឹងទេថា តើមានក្បួនយុទ្ធសាស្រ្តណាខ្លះ ដែលអាចធ្វើឱ្យអ្នក និងដៃគូទទួលបានសេចក្ដីសុខសាន្តបាន? សូមតាមដាន និងសាកល្បងអនុវត្តនូវវិធីសាស្រ្តទាំង 5ដូចខាងក្រោមនេះ៖

១-បបោសអង្អែល តាមរយ:សកម្មភាពមាត់
ការបបោសអង្អែល ដោយការបឺតមាត់គ្នា គឺជាការដាស់អារម្មណ៍ឱ្យគ្នាទៅវិញទៅមកមួយប្រកបដោយភាពស្រៀវស្រើប។ បបូរមាត់ដ៏ស្រទន់ របស់ភាគីស្រីនឹងញ័រចំប្រប់ដោយសារបានប៉ះផ្អឹបនឹងបបូរមាត់ប្រកបដោយសិល្ប:របស់បុរសជាគូស្នេហ៍។ ក្នុងពេលដែលខ្យល់ដង្ហើមក្តៅឧណ្ហៗ បាញ់ចេញពី ច្រមុះភាគីខាងប្រុសទៅលើផែនថ្ពាល់ដ៏រលើបរលោងរបស់ភាគីខាងស្រី វានឹងធ្វើឱ្យទទួលអារម្មណ៍ថា ការខាំលិឍបបូរមាត់ជាមួយបុរសគូស្នេហ៍ ជាការស្រេកឈ្លាន ត្រេកត្រអាលមួយ ហើយអារម្មណ៍ខាងស្រីក៏នឹងចាប់ផ្តើមឡើងកម្តៅដោយសកម្មភាពដ៏មមាញឹកនៃបបូរមាត់របស់បុរសជាគូស្នេហ៍។

២-បបោសអង្អែល ដោយការប្រើអណ្តាត
ការបបោសអង្អែលដោយការស៊កអណ្តាតទៅកាន់ទីតាំងស្រៀវស្រើបឱ្យគ្នាទៅវិញទៅមក វាបានធ្វើឱ្យភ្លើងកាមគុណកាន់តែពុះកញ្ជ្រោល រោលរាលខ្លាំងឡើង មិនថាចំពោះការថ្នាក់ថ្នមបបោសអង្អែលនោះកើតឡើងរវាងអណ្តាត និងអណ្តាត ឬអណ្តាត និង ក ឬការបបោសអង្អែល ដ៏ស្រៀវស្រើបបំផុតរវាងអណា្តតជាមួយនឹងទីតាំងអាថ៌កំបាំងរបស់គូស្នេហ៍ទាំងពីរនោះទេ ដោយសារតែអណ្តាតអាចគ្រប់គ្រងបាន ទោះចង់គ្រលាស់ដាស់អារម្មណ៍ ត្រង់ផ្នែកណា ឬចង់បាញ់ឆ្ពោះទៅកាន់ផ្នែកទទួលអារម្មណ៍ស្រើបស្រាលណាមួយរបស់ដៃគូក៏បាន។ ដូច្នេះហើយទើបអណ្តាតបានក្លាយទៅជាផ្នែកដ៏សំខាន់បំផុតមួយក្នុងការដាស់អារម្មណ៍ឱ្យគ្នាទៅវិញទៅមក ព្រោះថា ប្រសិនបើខ្វះការបបោសអង្អែល ដោយការប្រើអណ្តាត នោះសេចក្តីសុខស្រួលដែលបានពីសិចនឹងមិនបានសមដូចអារម្មណ៍នោះឡើយ។

៣-បបោសអង្អែលដោយប្រើច្រមុះថើបឈ្មុល
ការបបោសអង្អែលឱ្យគ្នាទៅវិញទៅមកដោយការប្រើច្រមុះថើបស្រង់ក្លិនឈ្មុសឈ្មុល ចាត់ទុកថាជាសកម្មភាពលើគ្រែ ពិសេសមួយ ដែលគូស្នេហ៍គ្រប់រូបគប្បីគួរបំពេញឱ្យគ្នា។ សិចដែលខ្វះការបបោសអង្អែលដោយច្រមុះទៅលើទីតាំងស្រៀវស្រើបផ្សេងៗ គឺជាសិចដែលមិនបាន សម្តែងចេញនូវក្តីស្រលាញ់ឱ្យដល់ទីបំផុតឡើយ លើកលែងតែការចូលដល់ទីតាំងនោះមានក្លិនមិនល្អ។ អារម្មណ៍ដែលគូស្នេហ៍ច្រើន តែបំពេញឱ្យគ្នាទៅវិញទៅមកនោះ គឺត្រង់បរិវេណ ក ជាពិសេសខាងស្រី ពេលត្រូវឈ្មុសឈ្មុលដោយច្រមុះកោងស្រួចរបស់បុរសជាគូស្នេហ៍ តែងតែបិតភ្នែកប្រិមៗ ផ្អឹបមាត់ប្រកបដោយសេចក្តីសុខស្រួលរាល់លើក។

៤-បបោសអង្អែលដោយបង្អូសម្រាមដៃ
ការប្រើម្រាមដៃជំនួសក្នុងការមានសិចនោះ វាជាអាវុធរំញោច និងដាស់អារម្មណ៍ឱ្យពុះកញ្ជ្រោលបានខ្លាំង។ ម្រាមដៃដ៏ស្រលូន ដែលដាក់បង្អូសទៅលើចំណុចសំខាន់ៗនៅលើរាង្កកាយអាចធ្វើឱ្យអារម្មណ៍គូស្នេហ៍ទាំងពីរអ្នកពុះកញ្ច្រោល។ ម្រាមដៃដែលធ្វើការវាយលុកបានគ្រប់កន្លុកកន្លៀត កៀនកោះទាំងអស់លើរាង្គកាយ ជាពិសេសទីកំបាំង ឬទីតាំងហប់ខ្យល់។ កតា្តសំខាន់គូស្នេហ៍ច្រើន ប្រើម្រាមដៃដើម្បីដាស់អារម្មណ៍ឱ្យពុះកញ្រ្ចោល ឬ អាចនិយាយម្យ៉ាងទៀតថា ដើម្បីកម្តៅសាច់ដុំរាង្គកាយមុននឹងឈានដល់ដំណាក់កាលដោយការដាក់ចូលដកចេញ។ ប៉ុន្តែយ៉ាងណាក៏ដោយ ត្រូវមានការប្រុងប្រយ័ត្នចំពោះក្រចកដៃ ពីព្រោះកាលដែល អ្នកទុកក្រចកដៃវែងពេក នោះមុខក្រចកអាចនឹងបង្កជារបួសស្នាមដល់គ្នា។

៥-បបោសអង្អែលដោយខ្លួនប៉ះខ្លួន
គូស្នេហ៍ជាច្រើនអាចនឹងមើលរំលងនូវការបបោស អង្អែលចំណុចមួយនេះ ប៉ុន្តែយើងសូមបញ្ជាក់ប្រាប់ថា ការដែលខ្លួនត្រូវផ្អោប និងត្រូវឱបរឹតយ៉ាង ណែននោះ វាអាចផ្តល់នូវសេចក្តីសុខ និងភាពកក់ក្តៅដល់គូស្នេហ៍ទាំងសងខាងបានយ៉ាងល្អប្រសើររហូតនឹកស្មានមិនដល់។ ដូច្នេះ ចូរកុំបោះប ង់ការបបោសអង្អែលដោយខ្លួនប៉ះខ្លួននេះឱ្យសោះណា៕

មតិយោបល់