ទីប្រឹក្សាព័ត៌មានរបស់ប្រធានាធិបតី Dmitry Peskov បាននិយាយថា លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន(Vladimir Putin) បានសម្ដែងការចូលរួមរំលែកទុក្ខរបស់លោក ដល់ក្រុមគ្រួសារ និងមិត្តភក្ដិជាច្រើនរបស់នាយកភាពយន្ដដ៏ល្បីលើពិភពលោក លោក Yuri Lyubomv ដែលបានស្លាប់កាលពីថ្ងៃសៅរ៍ ដែលមានជន្មាយុ ៩៧ឆ្នាំ ។
លោកប្រធានាធិបតីបានគត់សម្គាល់ថា លោក ពែសកូវ បាននិយាយថា លោក យូរី លីយូបូម៉ូវ ( Yuri Lyubomv ) គឺជាតួអង្គដ៏សំខាន់មួយក្នុងកិច្ច អភិវឌ្ឍន៍លើវិស័យភាពយន្ដទំនើប របស់រុស្ស៊ី ដែលមិនអាចគណនាបានទេ ។ ប្រមុខដឹកនាំប្រទេសរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់ថា លោក លីយូបូម៉ូវ( Lyubomv ) មានទេពកោសល្យដ៏រស់រវើកក្នុងវិថីសិល្បៈ ដែលមានមនុស្សជា ច្រើនយកតម្រាប់តាមគាត់ ។
លោក លីយូបូម៉ូវ (Lyubimov) បានស្លាប់កាលពីថ្ងៃអាទិត្យ នៅក្នុងមន្ទីរពេទ្យផ្នែកជំងឺ បេះដូង នៃមន្ទីរពេទ្យ (Botkin) ដែលមានមូលដ្ឋាននៅ ទីក្រុងម៉ូស្គូ ជាកន្លែងដែលគាត់ត្រូវបានគេយកទៅព្យាបាលកាលពីថ្ងៃទី២ ខែតុលា ដោយសារចលនាបេះដូងមិនស្រួល ៕
មតិយោបល់