ព័ត៌មានជាតិ

Man City តាមចែចង់យុវជនវ័យ ១៩ឆ្នាំម្នាករបស់ Barcelona

បរទេស៖ ក្លឹបមេឃខៀវ Man City និងគ្រូបង្វឹករបស់ក្លឹបលោក Pep Guardiola ត្រូវបានគេជឿជាក់ថាកំពុងធ្វើការតាមដានចង់បានកីឡាករយុវជនឆ្នើមម្នាក់របស់ក្លឹប Barcelona ដែលមានឈ្មោះថា Nico Gonzalez។

កីឡាករខ្សែបម្រើការពារវ័យទើបតែ១៩ឆ្នាំរូបនេះបានផ្ទេរមកចូលរួមជាមួយនឹងក្រុម Barcelona B ហើយបន្ទាប់មកក៏បានជាប់ឈ្មោះជាកីឡាករនៅក្នុងឈុតធំរបស់លោក Ronald Koeman ផងដែរហើយជឿជាក់ថាកំពុងតែមានអនាគតយ៉ាងភ្លឺស្វាងចំពោះអាជីពរបស់គាត់។

អ្នកជំនាញបាល់ទាត់មើលឃើញថាវាគឺជាឱកាសដ៏ល្អបំផុតសម្រាប់លោក Pep និង Man City នៅពេលនេះពីព្រោះថា Barcelonaកំពុងជួបបញ្ហាហិរញ្ញវត្ថុផងនិងបញ្ហាទំរង់លេងធ្លាក់ចុះខ្លាំងផង៕

មតិយោបល់