បរទេស៖ មកដល់ពេលនេះគេជឿជាក់ថាក្លឹបយក្សអេស្បាញ AT Madrid គឺបានក្លាយទៅជាក្លឹបចុងក្រោយដែលបានចុះឈ្មោះសុំធ្វើការចរចាជាមួយនឹងក្លឹបតោខៀវ Chelsea ដើម្បីពិនិត្យលទ្ធភាពនៃការដោះដូរកីឡាករខ្សែប្រយុទ្ធ Timo Werner។
Werner កំពុងតែជួបបញ្ហាទំរង់លេងខ្លាំងដោយមិនអាចរកគ្រាប់បាល់បានសោះឡើយក្នុងអំឡុងពេលបង្ហាញខ្លួនចុងក្រោយនេះជាពិសេសពេលដែលមានវត្តមានមកដល់របស់កីឡាករ Romelu Lukaku ។
គួរឲ្យដឹងដែរថាមកដល់ពេលនេះក្រៅតែពីក្លឹប AT Madrid ហើយនោះក្លឹបជាច្រើនទៀតដែលកំពុងតាមចង់បាន Werner ផងដែរនោះដូចជា BayernMunich និង Borussia Dortmund ផង៕
មតិយោបល់