ព័ត៌មានសិល្បៈ និងកម្សាន្ត

ប្រពៃណាស់! ម្ចាស់សំឡេង «Are You Ok» យកលុយលក់សិទ្ធសំឡេងរបស់ខ្លួន សង់ផ្ទះជូនអ្នកមានគុណនៅស្រុកកំណើត ធ្វើឲ្យមហាជនសរសើរមិនដាច់ពីមាត់ ចំពោះទឹកចិត្តកតញ៉ូ

(ភ្នំពេញ)៖ ទស្សនិកជនប្រាកដជាបានស្គាល់ពាក្យមួយឃ្លារជាភាសាអង់គ្លេសថា «Are you ok?” ហើយ ព្រោះជាពាក្យអ្នកលេង TikTok ម្នាក់និយាយលេង ត្រូវបានអ្នកភ្លេងម្នាក់យកទៅ Remix ផុស លើTik Tok ហើយទទួលបានគាំទ្រ ពីមហាជនជុំវិញពិភពលោក។ ក្រោយផលិតកម្ម Galaxy Navatra ទិញសិទ្ធិពាក្យនោះ យកទៅផលិតជាបទចម្រៀងក្នុងតម្លៃរ ១២,០០០ដុល្លារ ធ្វើឲ្យម្ចាស់សំឡេងយមានលទ្ធភាពយកលុយនោះទៅសង់ផ្ទះនិងជួយឪពុកម្ដាយ រួចផុតពីភាពក្រីក្របានមួយកម្រិត។

បន្ទាប់ពីទទួលបានប្រាក់ ១២,០០០ ដុល្លារ លោក ម៉ៅ វុធ ម្ចាស់សំឡេង «Are you ok?» បានសម្ដែងការសប្បាយចិត្តជាខ្លាំង លោកប្រាប់ថា ខ្លួនមិនដែលនឹកស្មានថា ទទួលបានប្រាក់ក្នុងចំនួនច្រើនបែបនេះឡើយ។ លោកនឹងយកប្រាក់នៅទៅសង់ផ្ទះរស់នៅ ព្រមទាំងជូនឪពុកម្ដាយខ្លះ ហើយសល់មួយចំនួនទៀតទុក ធ្វើដើមទុនរកស៊ីបង្កើនចំណូល។ បច្ចុប្បន្នផលិតកម្មGalaxy Navatra បានផលិតMV រួចហើយ ដែលមានតារាចម្រៀង តន់ ច័ន្ទសីម៉ា គឺជាតារាចម្រៀងតែម្នាក់គត់ ដែលច្រៀងបទ «Are you ok?» នេះ។ ប៉ុន្តែដោយសារតែការផលិតនោះ មានចំណុចមួយចំនួន ត្រូវបានមហាជនរងការរិះគន់យ៉ាងចាស់ដៃពីអ្នកលេងលើបណ្ដាញសង្គមដោយចោទប្រកាន់ថា ប្រាសចាកក្រមសីលធម៌ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាទៅលោក យឹម តាស្រង់ ដែលជាអ្នកគ្រប់គ្រងផលិតកម្មឲ្យលុបចោលជាបន្ទាន់តែម្ដង ដោយតម្រូវឲ្យកែសម្រួលថតឡើងសារជាថ្មី។

គិតមកដល់ពេលនេះ បទ «are you ok?» ត្រូវបានអ្នកនិយមលេង Tik Tok បានយក Cover រាំលេង Shears ពាសពេញពិភពលោករាប់លានវីដេអូ ដោយមិននឹកស្មានថា បទចម្រៀងរបស់ប្រទេសកម្ពុជាទទួលបានគាំទ្រភ្លូកទឹកភ្លូកដីបែបនេះនោះឡើយ។ ទោះបីជាមហាជនខ្លះបានសម្ដែងការរិះគន់ពិតមែន ដោយមិនបានផ្ដល់តម្លៃលើការខិតខំប្រឹងប្រែងនេះយ៉ាងណាក៏ដោយ ប៉ុន្តែក៏មានមហាជនជាច្រើនបានបង្ហាញការគាំទ្រ។ ជាពិសេសពោលសរសើរពីផលិតកម្ម Galaxy Navatra ដែលតែងតែលើកម្ពស់ម្ចាស់កម្មសិទ្ធបញ្ញា ជាក់ស្ដែងដូចលោក ម៉ៅវុធ ដែលជាម្ចាស់សំឡេងនៃពាក្យ” Are You Ok ? ” ជាដើម៕

មតិយោបល់