ព័ត៌មានជាតិ

តៃវ៉ាន់ នឹងមិនបង្កសង្រ្គាមមុនជាមួយចិន ជាដាច់ខាត, នេះបើតាមរដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់

(តៃប៉ិ)៖ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Chiu Kuo-cheng បាននិយាយថាតៃវ៉ាន់នឹងមិនបង្កសង្រ្គាមមុនជាមួយចិនឡើយ តែថានឹងការពារខ្លួនយ៉ាងពេញទំហឹង នៅក្នុងករណីមានការវាយប្រហារណាមួយ។

លោក Chiu Kuo-cheng ធ្វើការកត់សម្គាល់បែបនេះប្រាប់គណៈកម្មាធិការមួយនៃសភាជាតិតៃវ៉ាន់នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលានេះ និងចំពេលចិន និងតៃវ៉ាន់ កំពុងមានភាពតានតឹងនឹងគ្នា។ លោក Chiu បានបញ្ជាក់ថា «អ្វីដែលច្បាស់ នោះគឺសាធារណរដ្ឋចិន (តៃវ៉ាន់) ដាច់ខាតនឹងមិនបង្កសង្រ្គាមមុនជាមួយចិននោះទេ ប៉ុន្តែប្រសិន មានការវាយប្រហារណាមួយ យើងនឹងការពារខ្លួនឯពីសត្រូវយ៉ាងពេញទំហឹង»។

បើតាមលោក Chiu Kuo-cheng ភាពតានតឹងផ្នែកយោធារវាងចិន និងតៃវ៉ាន់នាពេលបច្ចុប្បន្នមានសភាពធ្ងន់ធ្ងរបំផុត ក្នុងរយៈពេល៤០ឆ្នាំមកនេះ ហើយលោកផ្ទាល់កាលពី សប្ដាហ៍មុន ថែមទាំងព្រមានទៀតផងថាចិនអាចនឹងបើកការវាយប្រហារទ្រង់ទ្រាយធំលើតៃវ៉ាន់នៅឆ្នាំ២០២៥៕

ប្រភព៖ Reuters

មតិយោបល់