ព័ត៌មានជាតិ

បញ្ហាទ្រូងរបស់ Aguero នឹងធ្វើឲ្យកីឡាករអវត្តមានការប្រកួតរហូតទៅដល់ ៣ខែ

បរទេស៖ កីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Kun Aguero ត្រូវបានគេបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗនៅក្រោយមានអក្ការ:ឈឺទ្រូងនៅក្នុងអំឡុងពេលនៃការប្រកួតជូនក្លឹប Barcelona ក្នុងលីគនាពេលចុងសប្តាហ៍កន្លងមក។

នៅថ្ងៃនេះក្រោយការធ្វើតេស្តនិងស្កេនរួចរាល់ Barcelona បានចេញសេចក្តីប្រកាសហើយថាកីឡាករ Aguero នឹងត្រូវសម្រាកព្យាបាលរហូតយ់ាងហោចណាស់៣ខែបន្ទាប់ពីរបួសនេះ។

Aguero ត្រូវបានដកចេញភ្លាមៗបន្ទាប់ពីរងបញ្ហាទ្រូងនៅក្នុងពេលដែល Barcelona ប្រកួតបានត្រឹមលទ្ធផល១ស្មើជាមួយនឹងក្រុម Alaves ហើយត្រូវបានបញ្ចូនទៅពិនិត្យដោយលោកសាស្ត្រាចារ្យ Dr. Josep Brugada ។

គួរឲ្យដឹងដែរថាបុរសវ័យ៣៣ឆ្នាំរូបនេះបានចូលរួមជាមួយនឹង Barcelona ដោយមិនមានតម្លៃខ្លួនឡើយកាលពីរដូវក្តៅកន្លងមកនេះពីក្លឹបមេឃខៀវ Man City ប៉ុន្តែគាត់បានខកខានការប្រកួតដល់ទៅ២ខែបាត់ទៅហើយដោយសាររបួសរសៃពួរជើង៕

មតិយោបល់