ព័ត៌មានជាតិ

សំបុកសត្វស្លាបទឹកនៅបឹងព្រែកល្ពៅមានការកើនឡើងគួរឱ្យកត់សម្គាល់បញ្ជាក់ពីភាពប្រសើរឡើងនៃការអភិរក្ស និងបង្ហាញថាបឹងព្រែកល្ពៅពិតជាមានសារៈសំខាន់

ការជំរឿនសម្បុកសត្វស្លាបជាសកម្មភាពអង្កេតតាមដានថ្មី ដែលត្រូវបានអនុវត្តន៍នៅទីតាំងពងកូននៃសត្វស្លាបទឹក ក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ នេះមានការកើនឡើងគួរឱ្យកត់សម្គាល់ ។

គម្រោងអភិរក្ស និងគ្រប់គ្រងតំបន់ដីសើមបឹងព្រែកល្ពៅ ស្ថិតក្រោមកិច្ចសហការរវាងក្រសួងបរិស្ថាន ដែលមានមន្ទីរបរិស្ថានខេត្តតាកែវ ជាសេនាធិការ អង្គការជីវិតស្លាបអន្តរជាតិ អង្គការជីវិតធម្មជាតិនៅកម្ពុជា និងអង្គការ WWT បានធ្វើការជំរឿនសម្បុកនៅឆ្នាំ២០២១ នេះ លើសម្បុកសត្វស្លាបទឹកចំនួន ០ ៦ប្រភេទ ត្រូវបានកត់ត្រាដែលក្នុងនោះរួមមាន៖ សម្បុកសត្វចង្កៀលខ្យងចំនួន ២ ៩៣១សម្បុក, ក្អែកទឹកតូចចំនួន ២៨៥សម្បុក, សត្វខ្វែក ១៨០សម្បុក, សត្វស្មោញ ៣២សម្បុក, ក្រសារប្រផេះ ៣០សម្បុក, និង សាធ្នង់ ២២សម្បុក ។

មន្ត្រីអង្គការ Bird Life បញ្ជាក់ទៀតថា បើប្រៀបធៀបនឹងឆ្នាំ២០២០កន្លងមក យើងសង្កេតឃើញថា សម្បុកសត្វទាំងនេះមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលបានបង្ហាញថា បឹងព្រែកល្ពៅ ពិតជាមានសារ:សំខាន់ខ្លាំងណាស់សម្រាប់សត្វស្លាបទឹករស់នៅ និង ពងកូន ៕

មតិយោបល់