បរទេស៖ យោងតាមការចេញផ្សាយរបស់ The Skysports នៅថ្ងៃនេះបានអះអាងថាកំពូលកីឡាករខ្សែប្រយុទ្ធ Cristiano Ronaldo បានបង្ហាញពីបំណងចង់បានគ្រូបង្វឹកជនជាតិអេស្បាញលោក Luis Enrique ដើម្បីមកដឹកនាំក្លឹបនាពេលខាងមុខនេះ។
គ្រូបង្វឹកជនជាតិអេស្បាញរូបនេះមានន័យថានឹងអាចក្លាយទៅជាបេក្ខភាពសម្រាប់ការពិចារណារបស់ក្លឹបដើម្បីជំនួសតំណែងរបស់លលោក Ole Solskjare ដែលកំពុងត្រៀមប្រកាសជាផ្លូវការបណ្តេញចេញពីក្លឹបនាពេលខាងមុខហើយ។
ទោះបីជាយ៉ាងណាក្តីព័ត៌មានអំពីការចេញរបស់លោក Ole នៅមិនទាន់អាចបញ្ជាក់ហើយតំណែងដែលអាចជំនួសក៏មានច្រើនផងដែររួមទាំងលោក Zinedine Zidane លោក Erik Ten Hag និងលោក Pochettino ផងដែរ៕



មតិយោបល់