(Reuters) - កាលពីថ្ងៃអាទិត្យ យោធាប្រទេសស៊ូដង់បានតែងតាំងលោក Abdalla Hamdok ឲ្យធ្វើជានាយករដ្ឋមន្ត្រីសារជាថ្មី និងបានសន្យាថានឹងដោះលែងអ្នកជាប់ឃុំនយោបាយទាំងអស់បន្ទាប់ពីមានភាពចលាចលដ៏កាចសាហាវអស់រយៈពេលជាច្រើនសប្តាហ៍ដែលបង្កឡើងដោយរដ្ឋប្រហារ ទោះបីជាមានក្រុមមនុស្សជាច្រើនបានដើរតាមផ្លូវដើម្បីបដិសេធកិច្ចព្រមព្រៀងណាមួយដែលពាក់ព័ន្ធនឹងកងទ័ពក៏ដោយ ។
នៅក្រោមកិច្ចព្រមព្រៀងមួយដែលបានចុះហត្ថលេខាជាមួយមេដឹកនាំយោធាគឺ ឧត្តមសេនីយ Abdel Fattah al-Burhan លោក Hamdok ត្រូវបានតែងតាំងជាលើកដំបូងបន្ទាប់ពីមានការផ្តួលរំលំរបបផ្តាច់ការលោក Omar al-Bashir នៅក្នុងការបះបោរក្នុងឆ្នាំ ២០១៩ ដើម្បីនឹងដឹកនាំរដ្ឋាភិបាលស៊ីវិលសម្រាប់រយៈពេលអន្តរការ ។
កិច្ចព្រមព្រៀងនេះត្រូវបានជំទាស់ដោយក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យដែលបានទាមទារការគ្រប់គ្រងស៊ីវិលពេញលេញចាប់តាំងពីការបណ្តេញចេញរបស់លោក Bashir និងបង្កការខឹងសម្បារដោយសារតែការស្លាប់របស់បាតុកររាប់សិបនាក់ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី ២៥ ខែតុលា ។
លោក Hamdok ធ្លាប់ជាវីរបុរសក្នុងចលនាតវ៉ា ប៉ុន្តែបានក្លាយជាមនុស្សអាក្រក់សម្រាប់អ្នកគាំទ្រ មួយចំនួនយ៉ាងឆាប់រហ័ស ។
បន្ទាប់ពីកិច្ចព្រមព្រៀងនេះត្រូវបានប្រកាស ក្រុមអ្នកតវ៉ាបានស្រែកថា “លោក Hamdok បានលក់បដិវត្តន៍” ។ សមាគមវិជ្ជាជីវៈស៊ូដង់ (SPA) ដែលជាក្រុមតវ៉ាឈានមុខគេបានហៅកិច្ចព្រមព្រៀងនេះថា “ជាអំពើក្បត់ជាតិ” ។


មតិយោបល់