ព័ត៌មានជាតិ

Spurs ស៊ុតបាន ៣គ្រាប់ យកបាន ៣ពិន្ទុងាយៗ ពី Norwich city

បរទេស៖ ម្ចាស់ផ្ទះមាន់ខ្នាយមាស Spurs ក្រោមការដឹកនាំរបស់លោក Conte ហាក់ដូចជាមានសន្ទុះខ្លាំងហើយជាពិសេសប្រកួតចុងក្រោយកន្លងមកនេះខណៈដែលយប់មិញអាចលត់ក្រុម Norwich ដែលជាភ្ញៀវក្នុងលទ្ធផលដល់ទៅ៣ទល់នឹង០។

គ្រប់គ្រងបាល់ត្រឹមតែ៤០ភាគរយក្តីតែ Spurs អាចស៊ុតចេញបានរហូតទៅដល់១៧ដងនិងចំគោលដៅ៧ដងខណៈដែល Norwich ស៊ុតចេញបានត្រឹមតែ១០ដងនិងគ្រប់គ្រងបាល់បានដល់ទៅ៦០ភាគរយក្តី។

គ្រាប់បាល់ដំបូងកើតឡើងតាំងតែពីនាទីទី១០ដោយកីឡាករខ្សែប្រយុទ្ធ Moura ហើយបានបន្តការប្រកួតរហូតដល់ចប់តង់ទី១មុនអាចរកគ្រាប់បាល់ទី២បាននៅតង់ទី២ដោយកីឡាករ Sanchez នៅនាទីទី៦៧និងគ្រាប់បាល់ចុងក្រោយដោយខ្សែប្រយុទ្ធកូរ៉េខាងត្បូង Min Son នៅនាទីទី៧៧៕

បច្ចុប្បន្ន Spurs ឈរនៅលេខរៀងទី៥មាន២៥ពិន្ទុតាមពីក្រោយក្រុមលេខ៤ West Ham ដែលមាន២៧ពិន្ទូនិងធៀបទៅនឹងក្រុមកំពូលតារាងដែលមានរហូតទៅដល់៣៥ពិន្ទុគឺក្រុមមេឃខៀវ Man City៕

មតិយោបល់