ព័ត៌មានជាតិ

Man UTD, Spurs និងReal Madrid កំពុងតាមចែចង់ខ្សែការពារ Rudiger

បរទេស៖ The Goal នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបយក្សអេស្បាញ Real Madrid កំពុងតែស្ថិតនៅជួរមុខគេក្នុងការចុះកុងត្រាជាមួយនឹងកីឡាករខ្សែការពារ Antonio Rudiger ខណ:ដែលកីឡាកររូបនេះហាក់ដូចជាមិនសូវច្បាស់លាស់ឡើយជាមួយនឹងអនាគតរបស់ខ្លួននៅនឹងក្លឹបតោខៀវChelsea។

មកដល់ពេលនេះកុងត្រារបស់កីឡាករអាល្លឺម៉ង់រូបនេះនឹងត្រូវផុតកំណត់ត្រឹមចុងរដូវកាលទៅហើយខណ:ដែលមិនទាន់មានពន្លឺណាមួយអំពីលទ្ធភាពក្នុងការបន្តកុងត្រាថ្មីនៅឡើយលើសពីនេះគេជឿជាក់ថាបងប្រុសរបស់កីឡាករ Sahr Senesie គឺបានឈានទៅដល់ការព្រមព្រៀងក្រៅផ្លូវការរួចហើយជាមួយនឹង Real Madrid ដើម្បីទទួលយកកុងត្រាបន្ទាប់ពី Chelsea។

ទោះបីជាយ៉ាងណាក្តីមិនត្រឹមតែ Real Madrid ប៉ុណ្ណោះទេនៅពេលនេះសូម្បីតែក្លឹប Bayern Munich ក៏នៅតែបន្តចិញ្ចឹមចិត្តចង់បានកីឡាកររូបនេះផងដែរហើយថែមទាំងក្លឹបបិសាចក្រហម Man UTD និង Spurs ផង៕

មតិយោបល់