ព័ត៌មានជាតិ

កុងត្រាថ្មីមិនទាន់បន្ត! PSG ទាក់ទង Vinicius របស់ Real Madrid

បរទេស៖ កីឡាករប្រេស៊ីលឆ្នើម J. Vinicius មកដល់ពេលនេះបានបង្ហាញទំរង់លេងយ៉ាងល្អសម្រាប់ Real Madrid និងកំពុងធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនប៉ុន្តែទោះបីជាយ៉ាងណាក្តីកុងត្រាថ្មីរបស់គាត់នៅមិនទាន់ត្រូវបានបន្តនៅឡើយ។

យោងតាមការចេញផ្សាយរបស់ The El Nacional និង The Goal បានអះអាងថានៅពេលនេះក្លឹបមហាសេដ្ឋីបារាំង PSG កំពុងតែព្យាយាមចាប់ផ្តើមទំនាក់ទំនងជាមួយនឹងកីឡាកររូបនេះហើយដើម្បីអាចផ្ទេរគាត់មកចូលរួមលេងនៅលីគបារាំង។

PSG បានទាក់ទងដោយផ្ទាល់ជាមួយនឹង Vinicius វ័យ២១ឆ្នាំរូបនេះទោះបីជាបានដឹងហើយថាកីឡាករប្រេស៊ីលរូបនេះមិនមានបំណងចង់ចាកចេញក៏ដោយក្តីខណៈដែលក្លឹបបារាំងនេះសង្ឃឹមថាមិត្តរួមក្រុមជម្រើសជាតិដូចជា Neymar និង Marquinho នឹងអាចជួយសម្រួលដល់កិច្ចការងារនេះ៕

 

មតិយោបល់