ត្បូងឃ្មុំៈ នារីម្នាក់ត្រូវសង្សារហៅទៅរួមរ័កក្នុងផ្ទះសំណាក់ រួចរឹតកសម្លាប់បំបិទមាត់ទាំងខ្លួនអាក្រាត ថែមទាំងញាត់នំប៉ាវចូលក្នុងមាត់ទៀតផង។ ហេតុការណ៍គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីម៉ោង៦ព្រឹក ថ្ងៃទី៣ កញ្ញា នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិពើក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
សមត្ថកិច្ចបានឲ្យដឹងថា នារីដែលត្រូវសង្សាររឹតកសម្លាប់នោះឈ្មោះសែម សុខុម អាយុ២៥ឆ្នាំ មានទីលំនៅភូមិស្រែទ្រៀក ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។
បើយោងតាមម្ចាស់ផ្ទះសំណាក់ឈ្មោះពៅ ស្រីនាង អាយុ៣៧ឆ្នាំ បានឲ្យដឹងថា នៅមុនពេលកើតហេតុគឺនៅយប់ថ្ងៃទី២ កញ្ញា មានបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បាននាំនារីរងគ្រោះមកជួលបន្ទប់លេខ៦ ដើម្បីស្នាក់នៅបណ្តោះអាសន្ន លុះព្រឹកឡើងថ្ងៃទី៣ កញ្ញា ដោយឃើញទ្វារចំហក៏ចូលទៅមើល ស្រាប់តែឃើញនារីរងគ្រោះដេកស្លាប់ទាំងអាក្រាតកាយ ហើយក៏បានរាយការណ៍ទៅសមត្ថកិច្ចនគរបាលមូលដ្ឋានភ្លាមៗតែម្ដង។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញបច្ចេកទេសនគរបាលស្រុកពញាក្រែក រួមទាំងពេទ្យផងនោះ បានចុះទៅពិនិត្យដោយឃើញស្លាកស្នាមនៅលើ.កសពនារីរងគ្រោះ ត្រូវជនមិនស្គាល់អត្តសញ្ញាណ សម្លាប់ដោយប្រើខ្សែរឹត.ក ទាំងខ្លួននៅអាក្រាត ថែមទាំងញាត់នំប៉ាវចូលទៅក្នុងមាត់ទៀតផង។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវលើករណីឃាតកម្មដ៏ព្រៃផ្សៃនេះ ដើម្បីយកមកផ្តន្ទាទោស៕
មតិយោបល់