ព័ត៌មានជាតិ

អ្នកជំនាញផ្នែកជំងឺឆ្លង ព្រមានថាប្រជាជនអាមេរិកស្ទើរគ្រប់ៗគ្នា អាចនឹងឆ្លងអូមីក្រុង

(វ៉ាស៊ីនតោន)៖ អ្នកជំនាញផ្នែកជំងឺឆ្លងអាមេរិក លោក Anthony Fauci បានព្រមានថាប្រជាជនអាមេរិកស្ទើរតែគ្រប់ៗគ្នា អាចនឹងឆ្លងមេរោគបំប្លែងថ្មីអូមីក្រុង ដែល កំពុងធ្វើឱ្យករណីឆ្លង COVID-19 ប្រចាំថ្ងៃនៅក្នុងសហរដ្ឋអាមេរិកកើនឡើងជាថ្មីយ៉ាងគំហុក។

ការព្រមានខាងលើរបស់លោក Anthony Fauci ធ្វើឡើងនៅឯវេទិការមួយរៀបចំឡើងដោយមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិនៅថ្ងៃអង្គារ សប្ដាហ៍នេះ។ លោក Fauci បានសង្កត់ធ្ងន់ដូច្នេះថា «អូមីក្រុង ដែលមានសមត្ថភាពចម្លងជំងឺយ៉ាងឆាប់រហ័ស អាចនឹងធ្វើឱ្យប្រជាជនអាមេរិកគ្រប់គ្នាធ្លាក់ខ្លួនឈឺ មិនថា ពួកគេបានចាក់វ៉ាក់សាំងគ្រប់ដូស ឬដូសជំរុញនោះទេ»។

តែទោះជាបែបនេះក្ដី បើតាមអ្នកជំនាញផ្នែកជំងឺឆ្លងរូបនេះ អ្នកដែលបានចាក់វ៉ាក់សាំងបង្ការ COVID-19 នឹងមិនប្រឈមមុខនឹងហានិភ័យខ្ពស់ត្រូវចូលសម្រាកព្យាបាល នៅមន្ទីរពេទ្យ ឬស្លាប់នោះទេ៕

ប្រភព៖​​​​​​ CGTN

មតិយោបល់