(សេអ៊ូល)៖ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគយ៉ាងហោច ២គ្រាប់ នៅថ្ងៃសុក្រនេះដែលជាការធ្វើតេស្ដលើកទី៣ ក្នុងរយៈពេលត្រឹមតែ២សប្ដាហ៍ និងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីរិះគន់ការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក។
បើតាមយោធាកូរ៉េខាងត្បូង, មីស៊ីលទាំង២គ្រាប់ដែលកូរ៉េខាងជើងបានធ្វើតេស្ដគឺជាប្រភេទមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លី (SRBM) និងត្រូវបានបាញ់ចេញពីខេត្ត ព្យុងហ្កាន់ ខាងជើង (North Pyongan) ឆ្ពោះទៅកាន់តំបន់ឆ្នេរភាគខាងកើតនៃប្រទេស។
ដោយឡែក លោក Kim Dong-yup ជាអតីតមន្ត្រីកងទ័ពជើងទឹកកូរ៉េខាងត្បូង និងបច្ចុប្បន្នជាសាស្ត្រាចារ្យម្នាក់មកពីសាកលវិទ្យាល័យ Kyungnam ក្នុងទីក្រុងសេអ៊ូល ក៏បានឱ្យដឹងដែរថាកូរ៉េខាងជើងទំនងជាបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លី KN-23 ឬKN-24៕
ប្រភព៖ Reuters
មតិយោបល់