ព័ត៌មានជាតិ

រំភើបស្រក់ទឹកភ្នែក! ជាកូនកំព្រាឪពុក មានម្ដាយជាអ្នកអនាម័យ តែយុវជននេះជំនះរហូតបាន និទ្ទេស A

យុវជនមួយរូបដែលជាបេក្ខជនប្រឡងបាក់ឌុបសម័យប្រឡងឆ្នាំ ២០២១ ដោយមានម្តាយជាអ្នកអនាម័យ និងជាកូនកំព្រាឪពុក បានសម្រេចក្ដីស្រមៃរបស់ខ្លួន តស៊ូរៀនសូត្ររហូតប្រឡងបាក់ឌុបទទួលបាននិទ្ទេស A វាជារឿងគួរអោយមានមោទនភាពបំផុតជាពិសេសសម្រាប់អ្នកម្ដាយតែម្ដង ។

នេះបើយោងតាមរយៈការបង្ហោះជាវីដេអូឃ្លីបមួយ នៅលើបណ្ដាញសង្គម Tiktok បានរៀបរាប់ថា យុវជនរូបនេះ គឺជាសិស្សពូកែមួយរូប ដែលគាត់ទទួលបាននិទ្ទេស A ហើយគាត់គឺជាកូនកំព្រាឪពុករស់នៅជាមួយនឹងម្តាយចាស់ធ្វើការអនាម័យ។ក្នុងនោះដែរ ឃើញមានការអបអរសាទរយ៉ាងច្រើនកុះករ ក៏ដូចជាអ្នកនិយមលេងបណ្ដាញសង្គម បានចូលមកខមមិនសាទរ និងសម្ដែងក្តីរំភើបជាខ្លាំងចំពោះរូបប្អូនប្រុស ដែលបានខិតខំប្រឹងប្រែងតស៊ូរៀនសូត្រ៕

មតិយោបល់