រឿងរ៉ាវកើតអោយមានក្ដីអាណិតអាសូរកាលពីកន្លងទៅ មិនទាន់រសាយពីចិត្តមិត្តអ្នកអាននៅឡើយ កាលពីពេលកន្លងទៅថ្មីៗនេះ មហាជននៅក្នុងបណ្ដាញសង្គមបាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និង អាណិតអាសូរ ទៅលើបុរសពិការមួយរូប ក្នុងឯកសណ្ឋានរៀងរយីករយាកមួយឈុត ដែលបានបណ្តើរកង់ដ៏ចាស់របស់ខ្លួន ដើរសួរទិញអីវ៉ាន់ប្រើប្រាស់នៅក្នុងផ្សារ តែត្រូវបានអ្នកលក់ពីរ-បីន្លែង មិនអើពើតបវិញសោះ។
តាមរយៈរឿងហេតុដែលបានកើតឡើងបែបនេះ បានធ្វើឱ្យមហាជនខ្មែរ ជាពិសេសអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក បាននាំគ្នាខំមិនព្រោងព្រាត សូមកុំឱ្យវាយតម្លៃមនុស្សតែសម្បកក្រៅ ព្រមទាំងពោលពាក្យដ៏មានអត្ថន័យថា សូមត្រឹមស្អប់ភាពក្រ តែកុំស្អប់អ្នកក្រឱ្យសោះ។យ៉ាងណាមិញ បើគិតមកទល់ពេលនេះ គេសង្កេតឃើញមានសប្បុរសជនជាច្រើន បាននាំគ្នាបរិច្ចាគថវិការដែលជាទឹកចិត្តរបស់ខ្លួនបន្តិចបន្តួច ជូនទៅកាន់បុរសកម្សត់ខាងលើ ដែលថ្មីៗរូបលោកទទួលបានសម្លៀកបំពាក់ថ្មីៗសម្រាប់ស្លៀកពាក់ប្រចាំថ្ងៃ ព្រមជាមួយកង់ថ្មី ដែលជាមធ្យោបាយសម្រាប់ធ្វើដំណើរ ឱ្យកាន់តែមានភាពងាយស្រួលជាងមុន។
ជាក់ស្ដែងតាមរយៈគណនីមួយដែលមានឈ្មោះ កញ្ញា ចិត្ត្រា បានបង្ហោះពីសកម្មភាពជូនបុរសកម្សត់ខាងលើ ដែលមានឈ្មោះកី ទៅទិញសម្លៀកបំពាក់ថ្មី និង កង់ថ្មីព្រមទាំងបញ្ជាក់ឱ្យបានដឹងថា ៖ «នាំពូកឺ មកទិញកង់ថ្មី ពូកឺ អរសប្បាយចិត្តខ្លាំងណាស់! ទឹកភ្នែករហាម គាត់មិនដែលបានកង់ថ្មី ឬ របស់ថ្មីៗម្ហូបឆ្ងាញ់ៗ ទេសូមបងប្អូនទាំងក្នុង និង ក្រៅប្រទេសមេត្តាជួយគាត់ផងគាត់ក្រីក្រ ហើយពិកាជើង»៕
ខាងក្រោមនេះជាវីដេអូសកម្មភាព ក្រោយទទួលបានជំនួយពីសប្បុរសជន ៖
មតិយោបល់