ព័ត៌មានជាតិ

Barca ធ្លាក់ចេញពី Copa ខណៈ Fati រងរបួសសាជាថ្មី

បរទេស៖ កីឡាករអេស្បាញវ័យក្មេង Ansu Fati ក្នុងការប្រកួតពានរង្វាន់ Copa de Rey កាលពីយប់មិញនេះត្រូវបានគេមើលឃើញថាបានដើរចេញពីទីលានទាំងស្រក់ទឹកភ្នែកដោយសាររបួសហើយលទ្ធផលបានត្រឹមចាញ់ក្រុម Athletic Club ទាំងប្រផិតប្រផោយនៅម៉ោងបន្ថែម។

Barcelona បានធ្លាក់ចេញពីពាន Copa ត្រឹមវគ្គ១៦ក្រុមចុងក្រោយខណៈដែលកីឡាករ Fati ត្រូវបានទទួលរងរបួសសាជាថ្មីក្រោយពេលដែលកីឡាករវ័យ១៩ឆ្នាំរូបនេះទើបតែបានជាសះស្បើយពីរបួសកាលពីពេលថ្មីៗនេះប៉ុណ្ណោះដោយសារបញ្ហាក្បាលជង្គង់និងធ្លាប់បានសម្រាកព្យាបាលអស់រយៈពេលជាង១ឆ្នាំកន្លងមកហើយ។

ក្រោយចប់ការប្រកួតគ្រូបង្វឹកក្លឹបលោក Xavi បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែតថាស្ថានភាពរបស់កីឡាករ Fati នៅមិនទាន់ច្បាស់នៅឡើយយើងត្រូវរងចាំរហូតដល់ព្រឹកថ្ងៃសុក្រនេះហើយក្នុងនោះផងដែរកីឡាករ Pedri, Piquie និង Alba សុទ្ធតែបានទទួលរងរបួសដូចគ្នា៕

មតិយោបល់