លោក ចូ បៃដិន ធ្លោយមាត់ជេរប្រមាថអ្នកសារព័ត៌មាន Fox News នៅពេលភ្លេចបិទសំឡេងម៉ៃក្រូហ្វូន

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃចន្ទសប្ដាហ៍នេះត្រូវបានគេរាយការណ៍ថា បានប្រើពាក្យប្រមាថដាក់អ្នកសារព័ត៌មានម្នាក់ មកពីស្ថានីយទូរទស្សន៍ Fox News ថា «ល្ងង់មែន! កូនមីសំផឹង (stupid son of a bitch)»។

អ្នកសារព័ត៌មានម្នាក់ខាងលើមកពីស្ថានីយទូរទស្សន៍ Fox News ដែលរងការប្រមាថពីលោក ចូ បៃដិន គឺលោក Peter Doocy។

លោក បៃដិន ត្រូវបានគេស្ដាប់ឮថាបានជេរប្រទេចលោក Peter Doocy នៅពេលអ្នកសារព័ត៌មានទាំងអស់នាំគ្នាចាកចេញពីបន្ទប់ ហើយលោក Peter Doocy ស្រាប់តែបានសួរសំណួរមួយដែលធ្វើឱ្យលោក បៃដិន មិនពេញចិត្ត នោះគឺថាតើអតិផរណាគឺជាទំនួលខុសត្រូវនយោបាយដែរឬក៏យ៉ាងណា?

បើតាម Fox News លោក បៃដិន បានប្រើពាក្យអសុរសបែបនេះ ដោយសារលោកភ្លេចបិទសំឡេងម៉ៃក្រូហ្វូន។ ប៉ុន្តែខាងសេតវិមានក៏បានចេញមុខ កែតម្រូវឡើងវិញភ្លាមៗផងដែរ៕

ប្រភព៖​​​​​​ Fox News

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *