ព័ត៌មានជាតិ

សមត្ថកិច្ចនិងសន្តិសុខការពារ ក្នុងកាស៊ីណូផ្កាយ៥ ត្រូវជនអន្តោប្រវេសន៍ចិនយួន ដេញវាយ

បន្ទាយមានជ័យៈ សមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃនិង សន្តិសុខការពារក្នុងកាស៊ីណូ ចំនួន3នាក់ ត្រូវបានប្រភពបញ្ជាក់ថា បានរងរបួសគ្រាដែលព្យាយាមរារាំងក្រុម ជនអន្តោប្រវេសន៍ចិនយួន មិនឲ្យស្រែកឡូឡា ខណៈដែលពួកគេស្រវឹងជោគជាំ។ ហេតុការណ៍ នេះកើតឡើងនៅម៉ោងជាង២ទាបភ្លឺ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងបរិវេណកាស៊ីណូផ្កាយប្រាំ ភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អ្នកដែលបានឃើញហេតុកាណ៍ សុំមិនបញ្ចេញឈ្មោះបាននិយាយប្រាប់ អង្គភាព post news ថាអ្នកដែលរងគ្រោះ ក្នុងហេតុការណ៍នេះ មានម្នាក់ជាមន្ត្រីនគរបាលសន្តិសុខផ្ទៃ ក្នុងនៃក្រសួងមហាផ្ទៃនិង ពីរនាក់ទៀតជា សន្តិសុខយាមក្នុងកាស៊ីណូផ្កាយ៥។ រីឯអ្នកបង្កមានគ្នាចំនួ ន៤នាក់ ម្នាក់ជាស្ត្រីជនជាតិវៀតណាម និង៣នាក់ទៀត ជាបុរសជនជាតិចិន។ នៅមុនកើតហេតុគឺ ក្រុមសន្តិសុខនិងមន្ត្រីនគរបាល បានព្យាយាមរារាំងឃាត់ មិនឲ្យជនជាតិចិនវៀតណាម ស្រែកឡូឡា ព្រោះរំខានដល់ភ្ញៀវដទៃ ខណៈដែលពួកគេស្រវឹងជោគជាំ។ គ្រានោះស្រាប់តែឃើញជនជាតិទាំង៣នាក់ បានដេញវាយក្រុមសន្តិសុខ ដោយគិតថាជាភ្ញៀវនិង ជាជនបរទេសក្រុមសន្តិសុខ ក៏បានរត់គេចមិនតដៃ។

ក្នុងហេតុការណ៍ដេញវាយនេះ ប្រភពអះអាងថាប៉ូលិស ហាក់មានរបួសធ្ងន់បន្តិច ចំណែកសន្តិសុខមិនមានរបួសទេ។ ក្រោយកើតហេតុគេបានឃើញ ក្រុមបង្កជាជនបរទេស បានចាកចេញដោយរលូន តែប្រភពបញ្ជាក់ថា អស់ចំនួនពីរសែនបាត ដើម្បីបងជម្ងឺចិត្ត។

ប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បាននិយាយថា បច្ចុប្បន្ននេះនៅតំបន់ប៉ោយប៉ែត គេឃើញមានជនជាតិបរទេស ច្រើនដែលស្នាក់នៅដោយខុសច្បាប់ ក្នុងនោះភាគច្រើនជាជនជាតិចិននិងវៀតណាម ។ ក្នុងនោះគេឆ្ងល់ថា តើពួកទាំងនេះ មករស់នៅក្នុងតំបន់មួយនេះ ប្រកបរបររកស៊ីអី? ហើយកន្លងមកសមត្ថកិច្ច ដូចជាបានបង្ក្រាបរួចម្តង មកហើយតែបានត្រឹមតែ វែកចករួចហើយមានការអន្តរាគមន៍ពី មន្ត្រីជាន់ខ្ពស់កម្ពុជា គឺដដែលហ៊ានតាំងវាយ សមត្ថកិច្ចខ្មែរទៀត នេះសមត្ថកិច្ចបានលុយខ្លះ ចុះបើសិនជារាស្ត្រវិញ មិនអត់មួយរៀលទៅហើយ ៕

ជនអន្តោប្រវេសន៍ចិនយួន (1)ជនអន្តោប្រវេសន៍ចិនយួន (2)ជនអន្តោប្រវេសន៍ចិនយួន (3)ជនអន្តោប្រវេសន៍ចិនយួន (4)

មតិយោបល់