ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្ត្រីប្រេស៊ីល ជ្រើសរើសិល្បៈចាក់សាក់ ដើម្បីបិទបាំងស្នាមរបួសនៅលើខ្លួនប្រាណ

ស្ត្រីប្រេស៊ីលដែលរងរបួសដោយការរលាកនិងរបួសរាងកាយផ្សេងៗទៀតឥឡូវនេះអាចស្វែងរកការជួយសង្គ្រោះពីវិចិត្រករសាក់រូបដែលមានបេសកកម្មក្នុងការចាក់សាក់នៅលើស្នាមរបួសដើម្បីប្រែក្លាយក្ដីឈឺចាប់ឱ្យទៅភាពរីករាយជាមួយរូបសាក់ជាមេអំបៅ ផ្កា និងសត្វដ៏ស្រស់ស្អាតផ្សេងៗទៀត។ ស្ទូយោរបស់វិចិត្រករសាក់រូបនៅក្នុងទីក្រុងសៅប៉ូឡូ គឺនាង កាឡា ម៉ិនដិស (Karlla Mendes) បានអនុវត្តជំនាញរបស់ខ្លួនរួចមកហើយចំពោះស្ត្រីចំនួនជាង ១៥០ នាក់នៅក្នុងទីក្រុងធំរបស់ប្រទេសប្រេស៊ីលមួយនេះជាមួយនឹងគម្រោងសាក់រូប «យើងជាដុំពេជ្រ ឬ ‘We Are Diamonds’»។

ស្ត្រីវិចិត្រកររូបនេះបានរៀបរាប់ថា នាងអាចផ្លាស់ប្តូរជីវិតរបស់នរណាម្នាក់ជាមួយសិល្ប:សាក់រូបរបស់នាង ហើយដូចគេបានឃើញវាផ្ទាល់នឹងភ្នែកស្រាប់ហើយគឺថាស្ត្រីដែលបានសាក់រូបហើយគឺមានអារម្មណ៍ភ្លឺស្វាងក្នុងចិត្តប្រកបដោយសុភមង្គលដែលវាបានលើកទឹកឱ្យវិចិត្រកររូបនេះចង់បន្តគម្រោងនេះទៅមុខទៀត។ ស្ត្រីជាច្រើននាក់ដែលស្វែងរកស្ទូយោរបស់នាង Mendes គឺជាអ្នកដែលរួចផុតពីអំពើហិង្សាក្នុងគ្រួសារ គ្រោះថ្នាក់ចរាចរណ៍ ឬជំងឺដង្កាត់ផ្សេងៗដោយពួកគេបានតាំងចិត្តដើម្បីរក្សាតម្លៃខ្លួនឯងឡើងវិញតាមរយ:ការប្រែក្លាយស្នាមរបួសដ៏អាក្រក់នៅលើខ្លួនប្រាណឱ្យចេញជាសិល្ប:សាក់រូបផ្សេងៗ។

ដើម្បីស្នើសុំការសាក់រូបដោយមិនគិតថ្លៃនោះ ស្ត្រីដែលចង់បានការសាក់រូបនេះត្រូវតែប្រាប់រឿងរ៉ាវរបស់ពួកគេនិងផ្ញើរូបថតតាមរយ:គេហទំព័ររបស់គម្រោងនេះ បើមិនដូច្នេះទេពួកគេគឺត្រូវបង់ប្រាក់ថ្លៃពលកម្មនៃការសាក់រូបនេះប៉ុន្តែនាង ម៉ិនដិស មិនបានបញ្ជាក់ពីតម្លៃនោះទេ៕

មតិយោបល់