ព័ត៌មានជាតិ

យុវជនឆ្នើមរបស់ Celtic និងជម្រើសជាតិស្កុតត្រៀមចូលរួម Liverpool រដូវកាលក្រោយ

បរទេស៖ កីឡាករខ្សែប្រយុទ្ធស្លាបវ័យទើបតែ១៦ឆ្នាំម្នាក់ដែលកំពុងមានឈ្មោះជាកីឡាករឈុតយុវជនរបស់ក្រុមជម្រើសជាតិស្កុតឡែនត្រូវបានគេជឿជាក់ថានឹងអាចធ្វើដំណើរទៅចូលរួមជាមួយនឹងក្លឹបហង្សក្រហម Liverpool ហើយសម្រាប់រដូវកាលក្រោយ។

Liverpool ត្រូវបានគេដឹងថាបានត្រៀមរៀបចំរួចជាស្រេចក្នុងការចំណាយលុយមួយចំនួនដើម្បីទិញយកកីឡាករ Ben Doakវ័យក្មេងរូបនេះពីក្លឹប Celtic ក្រោយជឿជាក់ថានឹងមិនមានក្លឹបណាហ៊ានប្រជែងជាមួយនឹងខ្លួនទៀតឡើយនោះ។

កីឡាករវ័យទើបតែ១៦ឆ្នាំរូបនេះបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Celtic និងធ្លាប់បានបង្ហាញខ្លួនឲ្យឈុតធំរបស់ក្លឹបចំនួន២ដងរួចមកហើយហើយបច្ចុប្បន្ននឹងត្រៀមខ្លួនដើម្បីអាចធ្វើការត្រួតពិនិត្យសុខភាពជាមួយនឹង Liverpool ហើយបន្ទាប់ពីបានបដិសេធជាមួយនឹងក្លឹបធំៗមួយចំនួនផ្សេងទៀតរួចមក៕

មតិយោបល់