ព័ត៌មានជាតិ

អតីតសមាជិក CNRP ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទស្លៀកពាក់ឯកសណ្ឋានខុសច្បាប់ នៅក្នុងបរិវេណការិយាល័យចុះឈ្មោះបោះឆ្នោត

កំពង់ចាមៈ អតីតសមាជិកក្រុមប្រឹក្សាឃុំអារក្សត្នោតម្នាក់ មកពីគណបក្សសង្គ្រោះជាតិ (CNRP) ត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួន ពីបទស្លៀកពាក់ឯកសណ្ឋានខុសច្បាប់ ពោលគឺក្លែងជាក្រុមប្រឹក្សាឃុំ នៅក្នុងបរិវេណការិយាល័យចុះឈ្មោះបោះឆ្នោត កាលពីព្រឹកថ្ងៃទី៤ កញ្ញា ២០១៦ ក្នុងអនុវិទ្យាល័យបែកអន្លូង ភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

សមត្ថកិច្ចបានឲ្យដឹងថា ជននេះមានឈ្មោះ ពិន ថាត អាយុ៦៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ អតីតជាក្រុមប្រឹក្សាឃុំអារក្សត្នោត អាណត្តិទី២ មកពីគណបក្សសង្គ្រោះជាតិ ដោយបានស្លៀកពាក់ឯកសណ្ឋានជាក្រុមប្រឹក្សាឃុំ ចូលទៅអង្គុយនៅក្នុងបរិវេណការិយាល័យចុះឈ្មោះបោះឆ្នោត ដែលមិនមានតួនាទី និងភារកិច្ចអ្វីទាំងអស់ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានយកទៅសួរនាំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលអារក្សត្នោត ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕

photo_2016-09-04_20-19-19photo_2016-09-04_20-19-23

មតិយោបល់